2016年4月6日水曜日

ឃ្លាំង

មនុស្សគ្រប់គ្នាតែងតែអោយតម្លៃលើពាក្យថា ឃ្លាំង ដោយសារតែវាជាកន្លែង ដែលទុកដាក់របស់គ្រប់បែបយ៉ាង ឃ្លាំងមាន ឃ្លាំងចំណេះដឹង ឃ្លាំងមាសប្រាក់ ឃ្លាំង ទំនិញ
ជាដើម ទាំងអស់សុទ្ធតែជារបស់មានតម្លៃទាំងអស់ ហើយមានតម្លៃរកអ្វីប្រៀបពុំបានគឺឃ្លាំង
ចំណេះដឹង មានបណ្ណាល័យ សាលារៀន ដែលជាថ្នាលបណ្តុុះពូជអ្នកប្រជា និងជាកន្លែង
រក្សាគ្រប់វចនរបស់អ្នកដែល បានរកឃើញរឿងរាវណាមួយ ហើយបានកត់ត្រាចងក្រងទុក
ចូររក្សាឃ្លាំងនេះទុកកុំអោយបាត់បង!

2016年4月5日火曜日

នាឡិកាប្លក់ឃីង

នាឡិកាដែលមានភាពទាន់សម័យនៅជប៉ុន និងបណ្ដាលប្រទេសនៅអាស៊ី
ក៏ពេញនិយមផងដែរ។ នាឡិកានេះមានពណ៌ខ្មៅ ជារចនាលាក់លេខ ប៉ុន្តែ
ងាយស្រួលមើលផងដែរ។ សាមសមទៅនិងភាពទាន់សម័យ និងធ្វើអោយ
គេហដ្ឋានរបស់អ្នកស្រស់ស្អាតថែមមួយកំរឹតទៀត។

ក្តីអស់សង្ឃឹម

ក្តីអស់សង្ឃឹម មិនមែនជាមធ្យោបាយដែលនាំអោយជិតប្រសើឡើយ។ តែបែជាធ្វើអោយ
រងនូវភាពឯកកោ និងមិនមានវីធីដោះស្រាយ សូម្បីតែអោយជីវិតរស់បាន។ នាពេលនេះ
មានរឿងរាវ និងភាពអស់សង្ឃឹមយ៉ាងច្រើន លើមនុស្សក្នុងប្រទេសទំនើប។ ដោយសារបញ្ហា
ការងារ អាជីវកម្ម ជាដើម។ ដើម្បីអោយមានសង្ឃឹមលុះត្រាតែអ្នកនោះ មានជំនឿចិត្តលើ
ខ្លួនឯង និងសាងភាពសប្បាយអោយខ្លួនឯង ។

2016年4月4日月曜日

ជើងម៉ាកូតតុន

សូមណែនាំនៅជើងម៉ាដែរមានភាពទន់ ស្រួល ជាជើងម៉ាកូតុន ដែលមានបីប្រ
ភេទ រូបរាងនិងគុណភាពតែមួយ។ ភាពសុខស្រួលនៃការប្រើប្រាស់វា អាចជួយ
អោយអ្នកបានអង្គុយយ៉ាងសុខស្រួល និងឈឺគូទ មិនឈឺចង្កេះទៀតផង។

ពាណិជ្ជកម្ម

រាល់ការធ្វើពាណិជ្ជកម្មមិនមែនសុទ្ធតែទទួលជោគជ័យគ្រប់គ្នានោះទេ។
តែងមានអ្នកជោគជ័យ និងបរាជ័យលើមុខជំនួញ រហូតដល់ក្លាយជាអ្នកមានកប់
ពពក និងក្លាយជាអ្នកក្ររកបាយហូបស្ទើរមិនបាន ឬដល់ថ្នាកសម្លាប់ខ្លួនក៏មានដែរ។
បញ្ហានេះ នៅគ្រប់ប្រទេសតែងជួបប្រទះ តែត្រូវយល់ថា បើជីវិតនៅមាន ត្រូវតែជំនះរាល់
បញ្ហាឧបសគ្គបែបនេះ និងស្វែងយល់ពីផលដែលធ្វើអោយអាជីវកម្មរបស់យើងរងសំពាធអា
ក្រក់នេះ បើបានដឹងហើយ ត្រូវកែតម្រូវយកធម្យោបាយដែលល្អ និងបង្រៀងអ្នកក្រោមអោយចេះ
ស្វែងយល់រាល់កិច្ចការ ព្រមទាំងគោរពតាមមុខនាទីដែលខ្លួនកំពុងតែគ្រប់គ្រង៕


2016年4月2日土曜日

កៅអីអៀមេសគ្មានបង្អែក​


ជើងម៉ាដែលបង្កើតឡើងជាមួយនិងជាស្នារដៃនៃការរចនាដ៏ស្រស់ស្អាត។
យើងមានពណ៌ភ្លឺដល់ទៅ 7ពណ៌ខុសៗគ្នា ហើយនិងជាជើងម៉ាដែលតឹងណែន។
វាអាចរក្សាទុកបាននៅក្រោមតុអាហារ រឺក៏តុការិយាល័យព្រោះជាកៅអីគ្មានបង្អែក។
ការរចនាដែលទាន់សម័យបែបនេះ ទើបធ្វើអោយលោកអ្នកងាយស្រួលដាក់ក្នុងបន្ទប់។
កៅអីនេះមានទំហំ ទទឹង 465 ជម្រៅ365 កម្ពស់ 490 (មម) ផ្ទៃកៅអីកម្ពស់ / 450 (មម) អាចផ្ទុកទំងន់ប្រហែល 120គម។

2016年4月1日金曜日

ពន្លឺវិជ្ជា

អ្នកប្រាជ្ញបានពោលថា គ្មានអ្វីភ្លឺជាងពន្លឺវិជ្ជា ។ មនុស្សគ្រប់រូបបើមានវិជ្ជាហើយ
ទោះទៅក្នុងទីណាក៏មិនវង្វេងឡើយ ចោរ ភ្លើងចេះ ជាដើមមិនអាបំផ្លាញវិជ្ជាបានឡើយ។
មានតែវិជ្ជានេះទេ ដែលអាចជួលតម្រូវតាមលេចក្តីត្រូវការរបស់មនុស្សបាន។
ដូចជាអំពូលនេះ បើអ្នករចនាមិនមានវិជ្ជាទេ​ តើអាចផលិតចេញបាន យ៉ាងស្រស់ស្អាតបែបនេះទេ៕