ខ្ញុំចូលចិត្តប្រើប្រាស់របស់ណាដែលប្លែកហើយមានតម្លៃសមរម្យ
ដូច្នេះចេះតែស្វែងរករហូតមកដល់ពេលនេះ។
ជាពិលេសនៅកន្លែងធ្វើការមានតុមួយដែរ តែវាហាក់ដូចជារញ៉េរញ៉ៃ និងធ្វើយអោយខ្ញុំធុញថប់ជានិច្ច។ ទីតាំងក៏តូច ពេលដាក់តុនោះមួយចូលទៅវារឹតតែចង្អៀតថែមទៀតតែម្តង។
ពេលនេះស្រាប់តែបានរកឃើញលូកា ដែលមានរាងស្រឡាស់ និងមានថតខាងក្រោមអាចដាក់របស់ផ្សេងបានថែមទៀត។
ពេលនេះខ្ញុំដូចជាទាន់សម័យតែម្តង ឯកសារសំខាន់ខ្ញុំដាក់ក្នុងទូផ្សេងទៀត ដែលមានពណ៌សាកសម្យជាលូកានេះ វាមិនធ្វើអោយចង្អៀតដូចមុនទេតែ ធ្វើយអោយខ្ញុំងាយចល័តទៅមកបានដោយស្រួល។
ការធ្វើការរបស់ខ្ញុំក៏មិនស្មុកស្មាញដូចមុនដែរ ។
ពេលនេះខ្ញុំកំពុងគិតថានឹងទិញមួយគ្រឿងទៀតអោយកូនពៅដើម្បីរៀននៅផ្ទះ
មិនដឹងថា ពេលគេឃើញហើយសប្បាយចិត្តយ៉ាងណាទេហ្ន៎!


0 件のコメント:
コメントを投稿