2016年1月30日土曜日

ទ្រនាប់ចង្កឹះមីគី

ទ្រនាប់ចង្កឹះដែលមានរូបសត្វមីគី ជាផលិផល ពេញនិយមសំរាប់ប្រទេសមួយចំនួននៅតំបន់ អាស៊ី ដូចជាចិន ជប៉ុន កូរ៉េជាដើម។ ចំណែកឯប្រទេសកម្ពុជាយើងក៏មានការពេញ និយមប្រើប្រាស់ចង្កឹះផងដែរ រួមទាំងអាហារដ្ឋាន ផ្ទះ រឺក៏តំណើរកំសាន្តទៀតផង។

កីឡា


រាងកាយយើងគ្រប់គ្នា បើមិនបានហាត់កីឡាទេ នឹងធ្វើអោយធាត់ខុសប្រក្រី និមានជំងឺប្រចាំកាយមិនខានឡើយ ការហាត់កីឡាប្រៀបបានដូចជាមានគ្រូពេទ្យម្នាក់កំពុងព្យាបាលរាល់ជំងឺរបស់យើង។
ការលេងកីឡា បូកជាមួយទឹក និងអាហារគឺពិតជាសំខាន់ណាស់ ញាំទៀតទាត់
ដេកគ្រប់គ្រាន់ មិនធ្វើការងាររហូតបាក់កំលាំងគឺជាគោលរបស់រាងកាយ។
ដំណើរផ្លូវឆ្ងាយពិតជាត្រូវការរបស់បរិភិគពេលគឺទឹក និងអាហារបង្វេច។
បើខ្វំមួយណាមិនបានឡើយ។

Dust Bin ,BUCKET



នេះជាធុងសំរាប់ដាក់ទឹក ឬឥវ៉ានក៏បាន វាមានពណ៌ចំរុះស្អាតណាស់។ធុងនេះវាស្រាលហើយអាចអោយកូនៗលោកអ្នកអង្គុយលេងបានទៀតផង។តើលោកអ្នកគិតយ៉ាងណាចំពោះធុងប្រភេទនេះ។ចំពោះតម្លៃវិញមិនថ្លៃទេ ហើយថែមទាំងមានការជញ្ជូនដល់ផ្ទះរបស់លោកអ្នកទៀតផង។សូមអគុណ! 

2016年1月29日金曜日

តុដុនណា

តុដុនណាជាតុតូចមានជើងបី តែប៉ុណ្ណោះ តុនេះមានពីរពណ៌គឺពណ៌ត្នោត
និងពណ៌ធម្មជាតិ។ តុដុនណានេះផលិតពីឈើសុទ្ទ រលោង និងងាយស្រួល
ផ្លាស់ប្ដូរទីកន្លែងផងដែរ។ ទំហំតុនេះ ទទឹង 395 ជម្រៅ395 កម្ពស់45  (មម) ។

ជំរក


មិនថាមនុស្សសត្វឡើយ គឺត្រូវការជំរកនៅផ្ទាល់ខ្លួន
ហើយមិនចង់អោយនណាម្នាក់មកយាយីដល់ទំរបស់ខ្លួន។
មនុស្សហើយ តែងតែចង់បានគេហដ្ឋានល្អ ដើម្បីសម្រស់ និងអនាម័យផងដែរ។
ទោះបីជាតូចចង្រៀតតែ មានការរៀបចំល្អនេះជាឥរិយាបទរបស់អ្នកមានអនាម័យល្អ
ពាក្យខ្មែរថា អនាម័យនាំមកនូវសុខភាព សុខភាពល្អ នាំមកនូវសេរីមង្គល សិរីមង្គល់
ធ្វើអោយការប្រកបអាជីវកម្មដំណើការបានល្អ៕

មច្ចាពឹងគង្គា រុក្ខានានា ពឹងសន្សើម មនុស្សអាចរស់បានអាស្រ័យដង្ហើម
គេហល្អឆ្នើម ដោយការរៀបចំ៕

តុកណ្ដា សាហ្គា

 តុកណ្ដាលសាហ្គា មានទំហំទទឹង 900 ចំណែកឯជម្រៅ450 និងកម្ពស់ត្រឹមតែ 410 (មម)។តុនេះមានទំងន់ ប្រហែលជា 6.5 គីឡូក្រាម។ ផលិតពីឈើ និងដែក កំពូលផលិតពីឈើ និង
ជើងផលិតពីដែក ដែលមានតែពណ៌ត្នោតមួយពណ៌តែប៉ុណ្ណោះ។

2016年1月28日木曜日

Folding Stool

នេះជាជណ្តើរឈើដែលមានភាពពេញនិយមនៅប្រទេសជប៉ុន និងសាំងហ្គាពូរ
ព្រោះវាមានភាបងាយស្រួលក្នុងការលើក វាស្រាលហើយមានភាពជាប់ធន់។
ជណ្តើរនេះធ្វើពីរឈើ ១០០% ហើយងាយស្រួលទុកដាក់។វានិងមានលក់ក្នុងពេលឆាប់ៗ
នេះហើយ សូមអគុណ។

ការសិក្សា

ការសិក្សាចែកចេញជាពី សិក្សាតាមបែអាណាចក្រ ផ្នែកខាងអប់រំរបស់ក្រសួងអប់រំ
ចំណេះដឹងទូរទៅដែលប្រើប្រាស់ក្នុងសង្គមក្រៅពីសាសនា។
ការសិក្សាផ្នែកពុទ្ធិចក្រ គឺសិក្សាតាមក្បួនច្បាប់ព្រះពុទ្ធមានពុទ្ធដីការ បាលី សំស្រ្តឹតជាដើម
តែទោះជាយ៉ាងណាក៏មានមុខវិទ្យាក្នុងអាណាចក្រចូលដែរ ។
ដើម្បីអោយងាយស្រួលក្នុងការសិក្សាត្រូវ មានសម្ភារសិក្សាគ្រប់គ្រាន់ ទាំងសាលា និងនៅក្នុងផ្ទះ

តុនេះគឺអាចប្រើប្រាស់ទាំងដាក់របស់ប្រើប្រាស់នឹង ការទស្សនាវដ្តី វាក៏អាចអោយដាក់សៀវភៅអានបានដោយងាយផងដែរ។
រលោង ស្អាត គួអោយស្រលាញ់ ពេលវាបានចូលខ្លួននៅមុខសាឡុងរបស់អ្នក។

2016年1月27日水曜日

ធ្នើសៀវភៅ

ការរចនាសាមញ្ញវាធ្វើអោយយើងមិនមានអារម្មណ៏សាំុនិងរូបរាងរបស់វាឡើយ នេះជាធ្នើដាក់សៀវភៅដែលមានច្រើនថ្នាក់។ អ្នកអាចជ្រើសរើសពណ៌ធ្នើបានព្រោះ មាន2ពណ៌សនិងធម្មជាតិ។ ធ្នើនេះក៏ងាយស្រួលសំរាប់ក្មេងៗប្រើប្រាស់បានយ៉ាងល្អ ព្រោះមានកម្ពសត្រឹមតែ 90សង់ទីមែត្រតែប៉ុណ្ណោះ។

Kitchen wagon Rocas Loquax B type

នេះជាតុដាក់សម្ភារៈផ្ទះបាយដែលមានភាពពេញនិយម នៅប្រទេសជប៉ុននិងសាំហ្គាពួ។
វាងាយស្រាលក្នុងដាក់ ហើយងាយស្រួលប្តូរទីតាំងតាមតំរូវការរបស់លោកអ្នក
តុប្រភេទនេះនិងមានលក់នៅប្រទេសកម្ពុជាយើងក្នុងពេលឆាប់ៗនេះហើយ។
យើងក៏មានការដឹកជញ្ជូនដលផ្ទះដែរ។សូមអគុណ !

អនាម័យ

ការអានាម័យនាំមកនៅសេរីសួស្តីដល់មនុស្សគ្រប់គ្នា តាមលក្ខណប្រពៃណីខ្មែរ
អនាម័យដែលនាំមាននៅសេរីសួស្តីមានបីពេលគឺ

១)នៅលើមុខ  ក្រោយពីក្រោកពីទទួលទានដំណេក ត្រូវសម្អាតមុខមាតអោយបានស្អាត សិតសក់អោយមានរបៀបរៀបរយ មុនចេញទៅក្រៅ។

២) ពេលថ្ងៃនៅលើដើមទ្រូង គឺត្រូវយកទឹកមកលាបផ្សើមលើដើមទ្រូង អោយត្រជាក់ ដើម្បីការពារកំដៅ និងរក្សាកម្តៅក្នុងខ្លួនមិនអោយប្រែប្រួលខ្លាំង ។

៣) ពេលល្ងាច នៅចុងជើង ក្រោយពីបានចេញទៅក្រៅអស់រយៈពេលមួយថ្ងៃ ត្រូវលាងជើងសម្អាត អោយបានស្អាត ដើម្បីបញ្ជៀសការនាំមេរោគមកចូលក្នុងផ្ទះ។


នេះជាអនាម័យដែលខ្មែរយើង និងមនុស្សទូទៅបានអនុវត្តទាំងមិនដឹងថា ជាសេរីមង្គលរបស់ខ្លួននោះឡើយ។
ចំណែកក្នុងផ្ទះក៏ដូច្នេះដែរ ត្រូវមានធុងសម្រាមសម្រាប់ដាកសម្រាម និងមិនអោយជះខ្លិនអាក្រកមកក្នុងបន្ទប់របស់ខ្លួន។

2016年1月26日火曜日

កម្រាលព្រំ

នេះជាកម្រាលព្រំម៉ាកឡានដា មានភាពស្រស់ស្អាតនិងមានភាពជាប់ធន់។
វាធ្វើពីសាច់គូតុង និងរោមជៀមទៀតផង។
កម្រាលនេះវាមាន​៤ទំហំសម្រាប់ជ្រើសរើស ដែលសាកសមនិងផ្ទះរបស់
លោកអ្នក វាអាចប្រើបានគ្រប់រដូវទាំងអស់។ 

Work desk Luke [LUCA]

យើងខ្ញុំសូមណែនាំពីតុលូកា ដែលមានកំពូលធ្វើពីកញ្ចក់ មានធ្នើរខាងក្រោម
អាចដាក់របស់ប្រប្រាស់បានយ៉ាងល្អ សាកសមជាតុដែលលោកអ្នកយកទៅ
ធ្វើការ សិក្សាបានយ៉ាងល្អ។ ហើយតុនេះមានជើងដែល មានទំងន់ស្រាលល្មម
មិនតែប៉ុណ្ណោះជើងរបស់តុនេះក៏មិនរអិលផងដែរ។

កេរ្តិ៍ឈ្មោះ

មនុស្សម្នាក់ៗ តែងតែខិត្តខំធ្វើយ៉ាងណាអោយមានកេរ្តិ៍ឈ្មោះល្បី និងគេគោរពច្រើន
កោតខ្លាចអំណាចខ្លួនជាដើម។
ការដែលគិតតែពីបញ្ហាកេរ្តិ៍ឈ្មោះ ក៏បណ្តាលអោយភ្លេច មិត្រភ័ក្តិភូមិផង នៅជាប់គ្នា។
ការគិតជ្រុលបែបនេះ ធ្វើអោយអ្នកនោះជាមនុស្សឯកា ដើម្បីអោយគេគោរពផង ស្រលាញ់ផង ត្រូបដិបត្តិខ្លួន ១) រាប់អានមិត្តល្អអោយបានយូរអង្វែង ២)ធ្វើអំពើល្អដល់ជនទូទៅមិនប្រកាន់ពូជសាសន៍ ពណ៌សម្បុរ ៣)មិនគិតចង់បានទ្រព្យពីមិត្ត ញាតិដ៏ទៃជាដើម។

ដើម្បីមើលមិត្តល្អត្រូវប្រកលក្ខណៈ៣យ៉ាង ១ មើលលើទង្វើ ២សម្តី ៣)គំនិត

2016年1月25日月曜日

Microfiber Face Towel Collor

នេះជាកន្សែងជូនមុខ ទើបនិងផលិតថ្មី ។វាមានភាពស្រូបទឹកបានល្អ មិនប្រលាក់
ហើយថែមទាំងមិនបែកព្រុយទៀតផង។កន្សែងជូតមុខនេះ ធ្វើពីក្រណាត់រលោង
នីឡុង វាមាន៦ពណ៌សម្រាប់ជ្រើសរើស  បៃតងខ្ចី ប្រផេះខ្ចី ខៀវខ្ចី ផ្កាឈូកខ្ចី​ ត្នោត​ ណេវី។
តើលោកអ្នកយល់យ៉ាងណាចំពោះកន្សែងនេះ ?សូមអគុណ!


រុក្ខជាតិ

មនុស្សយើងអាចរស់បានដោយអាស្រ័យរុក្ខជាតិ បើខ្វះរុក្ខជាតិហើយ​មិនអាចនឹងទ្រទ្រង់ជីវិត
អោយរស់នៅបានយូរបានឡើយ។
ទីមួយកម្តៅនឹងឡើងខ្លាំង ធ្វើអោយខ្វះទឹកសម្រាប់បរិភោគ
មានភ្លៀងធ្លាក់ខ្លាំង បង្កអោយកើតមានទឹកជំនន់ ពាក់ដី
គ្រោះរាំងស្ងួតពុំអាចបង្កបង្កើតកសិកម្មបាន។
ខ្យល់មិនបរិសុទ្ធ បង្កអោយមានខ្យល់ពុល កក្តានេះហើយ ទើបត្រូវមានដើមឈើអោយបានគ្រាប់គ្រាន់ សម្រាប់ការពារបរិស្ថាន របស់ផែនដី។

ពុំនោះសោតសូម្បីរបស់ប្រើប្រាស់ ដូចជា តុ កៅអី គ្រឿងសង្ហារឹម ផ្ទះសម្បែងជាដើម ត្រូវពឹកពាកលើរុក្ខជាតិ ដោយមិនអាចខ្វះបាឡើយ។
បើមានការកាប់ ក៏ត្រូវតែមានការដាំឡើងវិញ ដើម្បីជាផលតបស្នងអោយទៅផែនដីវិញ។

Wall clock Cotswolds Wood

នាឡិកាព្យួរដែលមានទំហំអង្កត់ផ្ចិត 300 ជម្រៅ 20 (មម) នេះជានាឡិកា
ដ៏ស្រស់ស្អាតនិងពេញនិយមផងដែលនៅប្រទេសជប៉ុន និងមានតម្លៃ
សមរម្យផងដែរ។ ចំណែកឯនាឡិកានេះមានទំងន់ប្រហែលជា 0.7គីឡូ
ក្រាម ដែលផលិតចេញពីកញ្ចក់ និងប្រើប្រាស់ថាមពលថ្ម។

2016年1月23日土曜日

តុបត់ Necello

នេះជាតុ Nocello​យើងអាចប្រើការបានច្រើនយ៉ាង ជាពិសេសជាមួយការសិក្សា កន្លែងមើលទូរស្សន៏ ឬនៅបន្ទាប់ទទួលភ្ញៀវ ។តុនេះជាតុដែលមានភាពពេញនិយម
នៅប្រទេសជប៉ុន និងសាំងហ្គាពួរ ។

ការងារ

ការងារចែកចេញជាពីរ គឺប្រភេទការងារសុចរិត និការងារប្រភេទទុចរិត។
ការងារទាំងពីរជះផលផលផ្សេងគ្នាដល់សង្គមមនុស្ស និងសង្គមប្រទេសជាតិ។
ការងារសុចរិតត្រឹមត្រូវបាននាំមកនូសុខសន្តិភាព តាមទីផ្សារ និងសុវត្ថិភាពសង្គម។
បើទីផ្សារមិនមានសុវត្ថិភាពទេ មុខជានឹងនាំមកវិបត្តិសេដ្ឋកិច្ច ដូចជាប្រខែចុះថោកទំនិញឡើងថ្លៃ
ប្រាក់ខែកាន់តែថ្លៃ ទំនិញទីផ្សារធៀបនឹងប្រាក់ខែនោះមានភាពប្រាក់ប្រហែលគ្នាបង្កអោយមានវិបត្តការងារ។
ដើម្បីដោះស្រាយបញ្ហានេះត្រូវាមាប្រាក់ខែរខ្ពស់ជាងទំនិញទីផ្សារ គឺទំនិញចុះថោក។

ការងារទុចរិតមានការលក់ ចោរកម្ម អាវុធ អាភៀន ជាដើមបង្កវិនាសកម្មដល់សង្គមទាំងមូល។
បើការងារនេះកាន់តែរីកចម្រើន មហន្តរាយក៏កាន់តែខិតជិតមកដល់ដែរ។
ជាពិសេសអាវុធប្រល័យលោក៕

តុបត់

តុបត់ដែមានរូបរាងតូច និងងាស្រួលបត់នេះ មានទំហំ
ទទឹង 600 ជម្រៅ600 ​កម្ពស់ 670 (មម)
នៅពេលបត់: ទទឹង 600 ជម្រៅ60 កម្ពស់ 930 (មម)។
អាចប្រើប្រាស់បានច្រើនយ៉ាង និងមានទំងន់ស្រាលងាយ
ស្រួលផ្លាស់ប្ដូរទីកន្លែងផងដែរ។

2016年1月22日金曜日

WALLMUG DEMITA 350ml


តើលោកអ្នកមានធ្លាប់ពិបាកកាន់ដប់ទឹកទេ ?កុំបារម្មទៀតអីឥលូវយើងមានប្រភេទស្រោមដបទឹកហើយ។
វាអាចជួយលោកអ្នកបាន ហើយមិនពិបាកទៀតទេ។យើងនិងមានលក់ក្នុងឆាប់ៗនេះហើយ ។

ទូរទស្សន៍

សង្គមមួយនៃប្រទេសតែងតែមានគំលាតមួយ គឺ អ្នកមាន និងអ្នកក្រ។
គំលាតនេះបង្កើតបានជារឿងរាវជាច្រើនក្នុងសង្គម មានការតវ៉ាសិទ្ធ ការតវ៉ាលើទីផ្សារការងារ
កាតវ៉ាលើផ្នែកសន្តិសុខជាដើម។
ដើម្បីយល់ពីបញ្ហាទាំងនេះ អ្នកខ្លះស្តាប់វិទ្យូ អ្នកខ្ឡះតាមដានតាមរយៈទូរស្សន៍ ។
ក្រោយពីបានដឹងហើយ តែងតែយកមកពិភាក្សាក្នុងសង្គម។
តែក្នុទីនេះខ្ញុំសុំណែនាំពីរបស់ប្រើប្រាស់សម្រាប់ទូរទស្សន៍របស់លោកអ្នកគឺ អេវេន។
ដែលអាចដាក់ទូរទស្សន៍ និងាមានថតពីរទៀតសម្រាប់ដាក់ក្បាលឌីវីឌី និងអាំភ្លី។
ព្រមទាំងមួយចំហៀងទៀតសម្រាប់ដាក់ដាក់កាសែត ឬថាស់ឌីសរបស់អ្នកបាន។

តុកណ្ដាលប៊ីសស្គូត

មនុស្សម្នាក់ៗសុទ្ធតែមានចំណង់ចំណូលចិត្តខុសៗគ្នា ដូចទៅនិងតុដែលមានរាងមូលនេះដែរ។
តុមូលនេះមានលក្ខណពិសេសផងដែរ អាចដាក់នៅកណ្ដាលដែលធ្វើអោយមានសោភ័ណភាព
ស្រស់ស្អាតទៀតផង។ ពណ៌និងរូបរាងអាចនិយាយបានថា តុមូលដ៏ស្រស់ស្អាត ព្រោះមានពណ៌
ធម្មជាតិ និងពណ៌ត្នោតចាស់។

2016年1月21日木曜日

Wall Clock [RACHELLE]

ភាពស្រស់ស្អាតនៃផ្ទះក៏ដូចជាជញ្ជាំងផ្ទះ អាស្រ័យលើការតុបតែងរបស់លោកអ្នក។ ដូចជាអ្វីដែលអ្នកបានដឹងហើយថានាឡិកា ជាផ្នែកមួយនៃការតែងលំអរផ្ទះអ្នកអាច ជ្រើសរើសបាននៅនាឡិកាប្រភេទព្យូជញ្ជាំង។
ទំហំទទឹង 49 ជម្រៅ 3សម កម្ពស់ 49
ទំងន់ / 0.3kg
សម្ភារៈផលិតដែកប្លាស្ទិច / ឈើ
មានពណ៌ត្នោត។

ការសម្អាង

មនុស្សម្នាក់ៗបានកើតមកមានត្រកូលខុសគ្នា ឋានខុសគ្នា ជីវភាព ការងារ​ ចំណេះដឹង ទ្រព្យ និងរូបសម្រស់ខុសគ្នា។
អ្នកខ្លះ ខ្មៅ ស ស្រអែម ជាដើម តែទោះបីជាមានរូបសម្បតិ្តខុសគ្នា យ៉ាងណាក៏មានសិទ្ធិយ៉ាងធំមួយគឺ ការរស់រានមានជីវិត ដូចមនុស្សនិករទូទៅដែរ។
នាពេលពេលបច្ចុប្បន្ននេះ ទោះមានរូបរាងអាក្រក់យ៉ាងណាក៏អាចកែរប្រែអោយទៅជាល្អបាន។
ដោយការកែរសម្ផស្ស វះកាត់តាមវិទ្យាសាស្ត្រទំនើបជាដើម។
ការធ្វើបែបនេះ រឿងរូបសម្បត្តិលែងជាបញ្ហាទៀតហើយ សម្រាប់់បុរសស្រ្តីគ្រប់រួបនោះ។
នាពេលនេះ បុរស ឬស្ត្រីក៏ដោយ ក៏ប្រើគ្រឿងលាបសម្រាប់សំណើមស្បែកអោយភ្លឺ ទន់ រលោង
ដើម្បីទាក់ទាញមនុស្សទូទៅ។
ដូច្នេះ ចាំបាច់ត្រូវមានសម្ភារៈសម្រាប់ដាក់គ្រឿងសម្អាងទាំងនោះ។

តុមួយនេះអាចជួយផ្ទុកគ្រឿងសម្អាង និងជាកន្លែងអានសៀវភៅដ៏ល្អសម្រាប់មនុស្សគ្រប់គ្នាដែរ៕

2016年1月20日水曜日

Hanger Set of 3 Seresutia

នេះជាទំពក់ភ្ជួរ ដែលមានភាពពេញនិយមសម្រាប់ការប្រើប្រាស់។
វាធ្វើពីរដែក មានភាពជាប់បានយូរ ។សូមលោកអ្នកចង់ប្តូរទំពក់ភ្ជួរចាស់ៗ
ចោលទេ។

Drawers table seleno VT4090HT

នេះជាតុដែលមានកម្ពស់និងទំហំសមល្មម តួតុនេះមានទំហំទទឹង 900
ជម្រៅ 500 កម្ពស់ 370 (មម) ចំណែកថតតុទំហំ ទទឹង240 ជម្រៅ 327 កម្ពស់ 60មម
មានទំងន់ 12 (គីឡូក្រាម) ហើយតុនេះអាចផ្ទុកទំងន់បាន 10 (គីឡូក្រាម) ។
វាផលិតពីឈើធម្មជាតិសុទ្ធ ដែលមានពីរពណ៌គឺ ពណ៌ ស និង ត្នោត។

អាហារ

ការចម្អិនអាហារ ក្នុងសម័យមុនតែងតែសំដោយ លើស្ត្រី តែសម័យថ្មី ស្ត្រីឬបុរស់មិនប្រកាន់
អោយតែមានពេលទំនេរគឺអាចចូលចង្ក្រានចម្អិនម្ហូបអាហារ បានដូចគ្នា។
តែទោះយ៉ាងនេះក្តីក៏សម្លៀកបំពាក់ធ្វើម្ហូប គឺតែងតែផលិតឡើងសំដៅលើស្ត្រីជាចម្បង។
មូលហេតុត្រង់ថា បុរស់តែងតែចេញទៅធ្វើការងារខាងក្រៅ ចំណែកស្ត្រីវិញនៅផ្ទះ ព្រមទាំងមើលថែកូនចៅ។
នេះមិនមែនប្រកាន់ភេទទេ តែបុរសពិបាកក្នុងការមើលថែ និងបំបៅកូនតូចៗ។


ការធ្វើអាហារមិនមែនជារឿងងាយស្រួលឡើយ ធ្វើអោយប្រឡាក់សម្លៀកបំពាក់ផង
ចំណាយពេលយូរក្នុងការចម្អិនផង និងរក្សារស់ជាតិអោយឆ្ងាញ់ពិសារ។
ដើម្បីជៀងវៀងការប្រឡាក់ សម្លោកបំពាក់លីសាឡាលុនអាចជួយការពារបាន។

2016年1月19日火曜日

Kilim Mat

កម្រាល kili mat គឺជាកម្រាលដែមានភាពទន់ និងកម្រាលនេះផលិតមកដែលមាន
ទំហំសមល្មមតាមតំរូវការបស់លោកអ្នកវាមានតាមទំហំ។
វាសាកសមនិងផ្ទះដែលទាន់សម័យ។

ទឹក

ទឹកគឺជារបស់ដែលត្រូវការចាំបាច់ចំពោះ រាងកាយ និងដំណាំក្រប់ប្រភេទដើម្បីរស់។
ក្នុងរាងកាយបើខ្វះជាតិទឹក គឺមិនអាចរស់លើសពីមួយសប្តាហ៍បានឡើយ។
ដូច្នេះក្នុងមួយថ្ងៃតម្រូវអោយបរិភោគចំនួន៣លីត្រទឹក ដើម្បីបំពេញរាងកាយរបស់យើង
អោយមានសុខភាពល្អ។


របស់សម្រាប់បរិភោគទឹកក៏រឹតតែចាំបាច់ដែរ គឺត្រូេះងាយស្រួលកាន់ មិនបញ្ចេញជាតិ
ពុល និងមិនធ្វើអោយឈឺមាត់ជាដើម។
មួយទៀតយើងត្រូវបរិភោគទឹកស្អាត ដោយការដំពុុះ ទើបមិនធ្វើអោយយើង រាគរូស និងមានមេរោគចូលក្នុងខ្លួន។
ចំពោះ គេលលី វាមានដៃសម្រាប់កាន់ មិនធ្វើអោយរលាក និងអាចកាន់បានយ៉ាងងាយស្រួលទៀតផង៕

Lisa Larson twins of MIKA

នេះជារូបមីកា ដែលផលិតចេញពីគ្រឿងស្មូន  ដែលមាន
ទំហំផលិតផល ទទឹង35 កម្ពស់100 និងជម្រៅ53 (មម)។
នេះជាគ្រឿងស្មូនដែលមានទំងន់ស្រាល ត្រឹមតែ 115 ក្រាម។
ហើយមិនតែប៉ុន្តែប៉ុណ្ណោះក៏មានពីរពណ៌ផងដែរគឺ ប្រផេះ និង ត្នោត។

2016年1月18日月曜日

ប្រយោជន៍ពីរយ៉ាង


កុំទុកពេលអោយទំនេរឥតប្រយោជន៍ ព្រោះជីវិតនៅមានត្រូវតែខំតស៊ូប្រកិច្ចការ
ដើម្បីជាប្រយោន៏
លោកថាប្រយោជន៏មានពីរ គឺ
១ប្រយោជន៍បច្ចុប្បន្ន មានចំណេះវិជ្ជា ទ្រព្យសម្បត្តិ បុណ្យសក្តិ ដែលបានទទួលក្នុងពេលមានជីវិត្តរស់នៅសព្វថ្ងៃ។
២ប្រយោជន៍លោកខាងមុខ មានការធ្វើបុណ្យ អោយទានអ្នកក្រីក្រ និងអ្នកដែលមានគុណធម៌ជាដើម។

បណ្តប្រយោជន៍ទាំងពីរនេះមិនអាខ្វះមួយណាបានឡើយ។

កំសៀវ ដ្រីព

កំសៀវដែលមានទំហំ ទទឹង 304 ជម្រៅ 160 កម្ពស់ 197 (មម) (រួមបញ្ចូលទាំងដុំភ្លើង)

មានទំងន់ 760 ក្រាម (រួមបញ្ចូលទាំងដុំភ្លើង) ហើយផលិតពីដែកអ៊ីណុក។

សមត្ថភាពអាចផ្ទុកបាន 750lm មានពីរពណ៌គឺ សស្រលែត និងពណ៌ត្នោតងងឹត។

លក្ខណៈពិសេស: មានមុខងារបិទដោយស្វ័យប្រវត្តិ។

ប្រើថាមពលភ្លើង: AC100   ផលប៉ះពាល់អ៊ីសូឡង់កំដៅ: 6 ម៉ោង (53 អង្សារឬបន្ថែម)
 ប្រវែងខ្សែរ: 1.2 (ម៉ែត្រ)។

2016年1月16日土曜日

Garden party bottle holder

នេះជាប្រភេទដបទឹកដែលធ្វើពីសាច់គូតុង១០០% អាចអោយលោកអ្នកប្រើបានយូរ។
តើលោកអ្នកមានធ្លាប់ពិបាកកាន់ដប់ទឹកទេ ?កុំបារម្មទៀតអីឥលូវយើងមានប្រភេទស្រោមដបទឹកហើយ។
វាអាចជួយលោកអ្នកបាន ហើយមិនពិបាកទៀតទេ។យើងនិងមានលក់ក្នុងឆាប់ៗនេះហើយ ។

កម្រាល ស៊ានីរុ

កម្រាល ស៊ានីរុ គឺជាកម្រាលដែមានភាពទន់ និងកម្រាលនេះក៏ផលិតមកដែលមាន
ទំហំសមល្មមអាចប្រើប្រាស់បានច្រើនយ៉ាងផងដែរ។ នេះក៏ជាកម្រាលដែល
ផលិតពីកប្បាសសុទ្ធ ហើផលិតពីប្រទេសឥណ្ឌា។

2016年1月15日金曜日

GARDEN PARTY

សូមណែនាំលោកអ្នកពីកាបូបដែលមានភាពពេញនិយមតិចមើល ។ចំពោះកាបូបប្រភេទនេះ វាធ្វើពី គូតុងពិត១០០% មានភាពជាប់ធន់ណាស់ មិនបែកព្រុយ ហើយប្រើបានយូរទៀតផង។លោកអ្នកអាចយក វាទៅផ្សា ឬដាក់សៀវភៅទៅសាលាក៏បាន និងអាចដាក់សម្ភារៈដែលលោកអ្នក ត្រូវការ។
តើលោកអ្នកចូលចិត្តប្រើកាបូបប្រភេទបែបនេះទេ?សូមអគុណ!

ស្នាមញញឹម

ពាក្យចាសតែពោលថា ការញញឺមនាំមកនូវសុខភាពល្អ។
ទោះជាយ៉ាងណាក្នុងជីវិតមនុស្សទៅជាមានសុខទុក្ខលាយឡំជាមួយគ្នាក៏ដោយ
ក៏ត្រូវតែខិតខំរកសុខមកដាក់ខ្លួនអោយបានច្រើជាងទុក្ខតែ។
សុខព្រោះមានទ្រព្យ សុខព្រោះមានគ្រួសារដែលយល់ចិត្តគ្នា សុខដោយមានមេដឹកនាំប្របកដោយជាដើម អ្នកណាក៏ត្រូវការដែរ។


យ៉ាណាមិញរប​ស់ប្រើប្រាស់ក៏ដូចគ្នា បើអ្នកទិញមកហើយវាបែរជាបង្ករការមិនពេញចិត្តនោះ
ក៏ធ្វើអោយអ្នកស្មុកស្មាញ និងធុញទ្រាន់ពេលប្រើម្តងៗ ជាពិសេសអ្នកមុខជាគិតថា​ការចំណាយ
លុយដោយឥតប្រយោជន៍មិនខាន។ ដើម្បីអោយមានសេចក្តីសុខលើរបស់ប្រើសូម
មើលទីគុណភាពនិងរូបរាងអោយបានច្បាស់លាស់ ជាពិសេសគឺតម្លៃតែម្តង៕

TV Board WHITE ASH

ទូដាក់ទូរទស្សន៍ ដែលផលិតពីឈើធម្មជាតិសុទ្ធសាធ សមល្មមទៅនិងការប្រើប្រាស់
ជាមួយទូរទស្សន៏ និងអាចដាក់បាននៅរបស់ជាច្រើនទៀត ព្រោះមានថតដល់ទៅពីរ។
ថតនីមួយៗមានទំហំល្មមដែលអាចដាក់បាននៅក្បាលចាក់ ស៊ីឌី វីស៊ីឌី និងដាក់បានស៊ីឌី វីស៊ីឌីផងដែរ។ តុនេះមានទទឹង 1200 ជម្រៅ 375 កម្ពស់ 390មម និងមានទម្ងន់ដល់ទៅ 16គីឡូក្រាម ហើយអាចផ្ទុកទំងន់បានដល់ទៅ 50គីឡូក្រាមទៀតផង។

Cotton Stool

តើផ្ទះរបស់លោកអ្នកសំបូរភ្ញៀវទេ?ថ្ងៃនេះសូមណែនាំកៅអីដែលមានពូកទន់អោយលោកបានស្គាល់។
ពូកនេះធ្វើពីរកប្បាស មានទំហំសមរម្យនិងគេហដ្ឋានរបស់អ្នក ជាពិសេសនៅពេលដែលមានអ្នកអង្គុយលើ និងមានអារម្មណ៏ស្រួលខ្លួន។ជាងនេះទៅទៀតវាដែលលក់ដាច់នៅប្រទេសជប៉ុន​និង សាំងហ្គាពួរ។ក្នុងពេលឆាប់ៗនេះ យើងនិងមានលក់នៅប្រទេសខ្មែរហើយ។

2016年1月14日木曜日

Center table WHITE ASH

តុដែលមានទំហំ ទទឹង 1000 ជម្រៅ475 កម្ពស់ 355 (មម) សមល្មមទៅនិងការប្រើប្រាស់ក្នុងផ្ទះបានយ៉ាងល្អ មិនតែប៉ុណ្ណោះងាយស្រួលបំលាស់ទីកន្លែង ព្រោះទំងន់របស់វាត្រឹមតែ 10គីឡូក្រាម។ តុបនេះក៏មានធ្នើអាចផ្ទុកវត្ថុបាន 25គីឡូក្រាម ហើយកំពូលតុនេះផ្ទុកបាន 25គីឡូក្រាមដូចគ្នា។

ជីវិត

អ្នកអោយនិយមន័យន័យរបស់ជីវិតយ៉ាងណា?
ជីវិត បើនិយាយដោយស្រួលនិងងាយយល់នោះគឺ ការរស់នៅ។
តើការរស់នៅដោយរបៀបណា?
ការរបស់ដែលប្រកបដោយការងារត្រូវ  តែពេលខ្លះអ្នកក៏គិតថាវាជាការលំបាកក្នុងការរស់តែដែ។
តាមធាតុពិតរបស់ជីវិត គឺរស់នៅ ប្រកបដោយសុខផង​ទុក្ខផងលាយឡំគ្នាជានិច្ច។
ព្រោះរាងកាយរបស់យើងមានការរស់នៅបានដោយអាស្រ័យអាហារ
អាហារទៀតសោតក៏អាចចែកចេញជាពីរបានដែរ គឺអាហារទ្រទ្រង់រាងកាយ និងអាហារបំរុងខួក្បាល។ យើងគ្រាប់គ្នាខិត្តខំធ្វើការងារគ្រប់បែបយ៉ាងដើម្បីរាងកាយនេះ។

ដូច្នេះផលតបស្នងមកវិញ គឺត្រូវមានបរិភោគអាហារណាដែលមានជីវជាតិគ្រប់គ្រាន។
ជាពិសេសជាងនេះទៅទៀត ត្រូវមានប្រដាប់ចំអិនអាហារដែលល្អ និងមិនចេញជាតិពល
បញ្ជូនមកក្នុងអាហាររបស់យើង។
ចំពោះឆ្នាំងហ្គ្រីសដុតវិញ គឺមិនមានជាតិពលចេញមកពេលអ្នកចំអិនអាហារនោះឡើយ។
មិនត្រឹមតែសម្រាប់ចំអិនម្ហូបតែប៉ុណ្ណោះទេ អ្នកអាចយកវាមកធ្វើជាស៊ឹងសម្រាប់ចំហុយនំ និងចំហុយដំឡូងជាដើមក៏បាន។


ដោយសារតែមានចង្អើសម្រាប់ទ្រមិនអោយរបស់ទាំងនោះនៅត្រាំក្នុងទឹក។

2016年1月13日水曜日

Artificial Foliage Plant [KISHIMA]

នេះជារុក្ខជាតិបៃតង ដែលមានភាពពេញនិយមណាស់ការលំអរ ។បើលោកអ្នកដាក់តាំង
នៅផ្ទះ ឬ​ការិយាល័យធ្វើអោយអ្នកមានភាពស្រស់ស្រាយ សប្បាយចិត្ត
ក្នុងការបំពេញការងារ។បន្ថែមពីរទៅទៀតយើងថែមទាំងមានការដឹកជញ្ជូនដល់គេហដ្ឋានទៀតផង។

ទាន់សម័យ

នៅក្នុងសម័យនេះ មិនថាប្រុសឬស្រី ក៏ធ្វើការតុបតែងមុខមាត់អោយបានស្អាត និងទាន់សម័យដែរ។ជាពិសេសគឺសម្ភារៈនិយម ។យុវវ័យនាសម័យទំនើបនេះ ពួកេចាប់អារម្មណ៍ចំពោះសម្ភារៈដែលមានស្លាកយីហោល្បីៗ។


ចំណែកកាបូបស្ពាយនេះក៏មិនធ្វើអោយអ្នកខកបំណងដែរ។
រចនាបទបែបទំនើប ស្រាល និងងាយយកតាមខ្លួនទៀត។


ផ្នែកខាងក្នុងធំទូលាយ អាចដាក់របស់របរបានច្រើន។
ខ្សែស្ពាយវិញត្រូវបានដេរយ៉ាងជាប់និងការពារការដាច់ដោយកម្លាំងសង្កត់ទៀតផង។

Table clock [Henri-liten]

នាឡិកាលើតុដែលមានទំងន់ស្រាលអាចប្រើវាដើម្បីតុបតែងបន្ទប់របស់អ្នក ប្រសើរជាងជានាឡិកាមួយចំនួនផងដែរ។ វាគឺជាការល្អសម្រាប់បន្ទប់គេង ដោយសារតែការធ្វើចលនាយុទ្ធនាការនេះមិនបានបំពាក់កណ្ដឹងទេ ជួយអោយមានភាពស្ងប់ស្ងាត់នៅក្នុងបន្ទប់គេងបានយ៉ាងល្អ។ នាឡិកានេះមានទំហំទទឹង150 និងជម្រៅ  25 (មម) ដែលមានទំងន់ត្រឹមតែ200 ក្រាម ដែលផលិតពី ឈើ និងដែក។ មានច្រើនពណ៌ដូចជា ខៀវ ត្នោត ចៃតង ខៀវខ្ចី ផ្កាឈូក និងលឿង អាចដាក់បញ្ឈបានផងដែរ។

2016年1月12日火曜日

Alarm Clock [RAULHAC]

ថ្ងៃនេះសូមណែនាំលោកអ្នកមើលពីរនាឡិការរោទិ៏ម្តង តើលោកអ្នកគិតយ៉ាងណាចំពោះវា?
នាឡិការនេះមានភាពរដាស់ល្អ ។វាអាចលោកអ្នកអោយមានភាពរហ័ស និងក្រោកពីរដេកយឺត
និងអាចជួយលោកអ្នកបានច្រើន។

កាតូបាយ


ពាក្យចាស់លោកថា «កុំហូបតាមឃ្លាន កុំហ៊ានតាមចង់»
ក្នុងន័យនេះមានន័យថា បើយើងញ៉ាំអ្វីតាមតែឃ្លានោះ ពិតជាធ្វើអោយជះឥទ្ធីពលអាក្រក់ចំពោះសុខភាព ដូចជាធាត់ពេក រោគខុសប្រក្រតីផ្សេងៗ។
មួយទៀតពេលដែលឃ្លានទោះឃើញអ្វីក៏តិច ទោះរបស់នោះញ៉ាំមិនអស់ក៏ដោយ វាមុខតែបណ្តាលអោយមានជំលោះជាដើម។
ចំណែកការហ៊ានពេកក័ដូច្នេះដែរ វានឹងបណ្តាលអោយខាតបង់ ទ្រព្យសម្បត្តិ កិត្តិយសក៏មាន។
ដូចក្នុងសម័យនេះមានឡានទំនើប ល្បើនលឿនហើយអ្នកចង់ទៅដល់គោលដៅឆាប់ ដូច្នេះក៏បើកបរក្នុងល្បឿនលឿន រហូតទប់ស្មារតីលែងបានក៏បណ្តាលអោយមានគ្រោះថ្នាក់ផងក៏មាន។

នេះបណ្តាលមកពីហ៊ានតាមចង់ ។
សម្រាប់កាតូបាយមួយនេះថ្វីត្បិតតែអ្នកគិតថាតូច តែវាអាផ្ទុករបស់ញ៉ាំបានច្រើនដូចគ្នា។

Leaning against ladder rack

ប្រដាប់ព្យូរសំលៀកបំពាក់ដែលមានទំហំ ទទឹង 600 ជម្រៅ 400 កម្ពស់ 1720 (មម)។

ពេលដែលវេចខ្ចប់មានទំហំ ទទឹង 1005 ×ជម្រៅ 110 ×កម្ពស់ 75 (មម)។

មានទំងន់ប្រហែលជា 4.1 (គីឡូក្រាម)។

ផលិតពី ដែក (epoxy ថ្នាំកូតម្សៅជ័រ)។

មាន2ពណ៌គឺ ពណ៌ខ្មៅ និង ពណ៌ស។

ជាផលិតផលផលិតពីប្រទេសតៃវ៉ាន់។