2016年3月31日木曜日

សំរាម

នៅក្នុងពិភពលោកយើងនេះ កុំពុងតែចាប់អារម្មណ៍ និងមានការព្រួយបារម្មណ៍
ចំពោះការគ្រប់គ្រងសម្រាម ព្រោះវាជាប្រភព នៃការបំពុលទឹក និងខ្យល់។
ជាពិសេសជាកន្លែងដែលផ្ទុកមេរោគគ្រប់ប្រភេទ។ ដូច្នេះចាំបាច់ណាស់ត្រូវមានវិធានការ
ទប់ស្កាត់ និងបែងចែងសំរាមតាមប្រភេទ ដើម្បីកុំអោយឡូកឡំគ្នា ពិបាកក្នុងការគ្រប់គ្រង
ដូចជាសម្រាប់ ដុតឆេះ គីមី និងសម្រាបសើម ព្រមទាំងកាកចំណីអាហារ។


ការទុកដាក់សំរាមបានល្អនាំមកនូវសុខភាពល្អ

2016年3月30日水曜日

តុរលោង

នេះជាតុកណ្ដាលដែលមានទំហំ ទទឹង 900  ជម្រៅ 600 កម្ពស់ 350 (មម)
សាកសមទៅនិងការប្រើប្រាស់ក្នុងគេហដ្ឋាន អាចប្រើបានជាមួយនិង ការ
ញាំអាហារ កាហ្វេ ឬក៏ជាតុសិក្សារក៏បាន។ មិនតែប៉ុណ្ណោះមានធ្នើក្រោមទៀតផង។
តុនេះ តួរបស់វាផលិតពីឈើធម្មជាតិ វ៉ាល់ណាត (រលោង) ស៊ុម ដែកថែប (ថ្នាំម្សៅកូត)។

សម្ភារនិយម

សម័យសព្វថ្ងៃជាសម័យទំនើប និងសម្ភារនិយមយ៉ាងខ្លាំ ម្នាក់ៗពេញចិត្ត នឹងឡាន ម៉ូតូទំនើប សំលៀកបំពាក់ដែលមានឈ្មោះ និងម៉ាកល្បីជាដើម។ ចំណែកគុណភាពវិញ មិនសូវខុសគ្នានោះទេ ដូចជាតុមួយនេះ​ បានផលិតចេញយ៉ាងមានគុណភាព និងកំពុងតែ
ពេញនិយមប្រើប្រាស់ក្នុងប្រទេសជប៉ុនទៀតផង។ ដោយសារតែនៅជប៉ុន ផ្ទះ និងបន្ទប់តូចៗ ដូច្នេះពួកគេចូលចិត្តប្រើរបស់តូច តែរឹមមាំ៕


2016年3月29日火曜日

ធ្នើរ

ក្មេងៗក៏ពួកគេត្រូវការកន្លែងសម្រាប់ទុកដាក់ឥវ៉ានរបស់គេដែរ។
បើយើមមិនទំលាប់អោយគេទុកដាក់ដោយមានរបៀបរៀបរយទេ ទំលាប់នេះនឹងក្លាយជា
ទម្លាប់អាក្រក់ដល់ពួកគេមិនខានឡើយ។ ដើម្បីអោយកុមារមានសណ្តាប់ធ្នាប់ល្អ មិនមែនចាំដល់ពេលគេធំទើប ប្រដៅនោះទេ គឺត្រូវបង្ហាត់បង្រៀនអោយមានសណ្តាប់ធ្នាប់ល្អ
តាំងពីតូច ព្រោះការគេនឹងត្រូវរៀនអ្វីៗពីមនុសចាស់ ចាស់បុណរាណបានពោលថា «ចូលព្រៃទាន់នៅព្រឹក ឆាប់សិក្សទាន់នៅក្មេង»



2016年3月28日月曜日

តុបត់ឡារ៉ែន

តុបត់ឡារ៉ែន ជាតុបត់ធ្វើពីឈើដែលឆើតឆាយ ស្រស់ស្អាត ហើយជាតុដែលអាចដាក់ចំកណ្តាល។
តុនេះមានការរចនាយ៉ាងល្អ និងមានទំងន់ស្រាល អាចរក្សារទុកបាននៅពេលដែលយើងមិនប្រើ។
មិនតែប៉ុណ្ណោះតុនេះសាកសមទៅនិងទីកន្លែងទូលាយឬក៏ចង្អៀតក៏គ្មានបញ្ហា ដោយសារបត់ យ៉ាង
ងាយស្រួល។

តុចំហៀង

ដូចលោកអ្នកគ្រប់គ្នាបានជ្រាបរួចមកហើយថា សាឡុងមិនមានថត ឬកន្លែងសម្រាប់ទូកដាក់
របស់ប្រើបា្រស់នៅទេ គ្រាន់តែសម្រាប់អង្គុយដែលធ្វើអោយមានស្រួលខ្លូន និងមានភាពទូលាយ។
ដើម្បីមានកន្លែងទុកដាក់របស់របរត្រូវាតែមានរបស់ជំនួយ ដូចជា តុកណ្តាល ឬតុចំហៀងជាដើម។
ពេលនេះមានតុចំហៀងដែលអាចសម្រេចសេចក្តីប្រាថ្នាបាន។


2016年3月26日土曜日

តុកាហ្វេឈើ

ដូនណា ជាតុកាហ្វេរាងចតុកោណខ្នាតតូច បានផលិតចេញពីឈើសុទ្ធ ដែលងាយស្រួលដាក់នៅចំកណ្តាលពីមុខសាឡុង។ វាមានរាងស្រស់ស្អាត ទាន់សម័យ សំរាប់មនុស្សគ្រប់ជាន់ថ្នាក់ និងគួរអោយស្រលាញ់។​ តុនេះមានទំហំទទឹង 395 ជម្រៅ 395 កម្ពស់ 445 (មម) ហើយមាន 2ពណ៌ គឺពណ៌ត្នោត និងពណ៌ធម្មជាតិ។

ស្អាត

នៅក្នុងកំណាព្យខ្មែរតែពោលថា ស្អាតជានិច្ច យើងកុំភ្លេចទៅសំអាតកាយ
មិននឹគេងឬញាំបាយ ទើបសុខភាពល្អ។ ត្រង់ចង់បង្ហាញអោយឃើញថា នៅតាមសាលា
បានបណ្តុះអោយ កុមារតាំងពីតូច ត្រូវមានអនាម័យខ្លួនប្រាណ ការធ្វើអនាម័យ នេះ 
និងអោយមានសុខភាពល្អ ជៀសវៀងការរាគរូសជាដើម។




សម្រាប់ក្រុមគ្រួសាដែលបរិភោគភោជនាហារដោយប្រើតុ គឺត្រូវយកចិត្តទុកដាក់លើតុ
អាហារ និងកៅអីសម្រាប់អង្គុយផងដែរ។ មិនដូច្នោះទេ ពេលកំពុងទទួលទានមានធូលី
ឬតុបាក់ជាដើម ក៏បណ្តាលអោយមានគ្រោះថ្នាក់ទៅវិញ។

2016年3月25日金曜日


យើងនឹងមានលក់វាក្នុងពេលឆាប់នេះហើយ តើលោកអ្នកយល់យ៉ាងណាចំពោះប្រភេទបែបនេះ?
យើងក៏មានការដឹកជញ្ជួនដែរ ។សូមអគុណ!

តុប្រអប់

វត្ថុប្រើប្រាស់គឺមនុស្សយើងអ្នកកែឆ្នៃ អោយមានរូវរាងយ៉ាងស្រស់ស្អាតថាមឥរិបទ
និយមផ្សេងៗគ្នា តែដើម្បីតម្រូវទៅតាមការពេញនិយាយរបស់អ្នកប្រើប្រាស់គេក៏ធ្វើ
ឡើងអោយសមតាមនោះដែរ។ ចំពោះតុមួយនេះ វាមសាកសមចំពោះ បន្ទប់ទទួលភ្ញៀវ
និងបន្ទប់ជួបជុំក្រុមគ្រួសា និងងាយស្រួលទុកដាក់របស់ប្រើប្រាស់ផ្សេងៗ ទៀងផង។


ដោយសារវាមានថតតុពីប្រអប់​ និងមានថតចំហរមួយទៀតដែរ។



2016年3月24日木曜日

ទូរលោង

ទូរលោងដែលលោកអ្នកអាចប្រើនៅការិយាល័យ និងការរស់នៅប្រចាំថ្ងៃ។
ទំហំរបស់ទូនេះមាន  ទទឹង325 ជម្រៅ 395 កម្ពស់ 520 (មម)
ធ្នើវិមាត្រខាងក្នុងខាងលើ: ទទឹង235 ×ជម្រៅ 324 ×កម្ពស់ 50 (មម)
ធ្នើទាបទំហំ:ទទឹង 290 ជម្រៅ 363 កម្ពស់ 364 (មម)
កំពូលលើ មុខកំពូលផលិតពី ក្ដារសំឡី ប៉ូលីជីស្ទ័រ
ផ្នែកចំហៀង ក្ដារជាតិសសៃរដែលមានតំលៃ ហើយទូនេះមានពណ៌ ត្នោត។

គ្រួសារ

នៅប្រទេសជឿនលឿង ទាំងបុរសនិងស្ត្រី ម្នាក់ៗ មិនចង់រៀងការ ហើយក៏នៅលីវមួយជីវិតក៏មានដែរ។ ដោយសារតែពួកគិតថា ជីវិតគ្រួសារមានការលំ
និងឈ្លោះប្រកែកគ្នាជាដើម។ អ្នកខ្លះទៀតបានលែងលះគ្នានៅពេលដែលខ្លួនលែងពេញចិត្ត
នឹងដៃគូរបស់គេទៀតផង។ ចំពោះប្រទេសកំពុងអភិវឌ្ឃវិញ គឺគេត្រូវការមានគូប្រចាំជីវិត 
ដើម្បីសាងសុភមង្គលគ្រួសារ និងមើលថែគ្នាពេលមានជំងឺដង្កាត់ជាដើម។



យើងអាចគិតថាវាមានការលំបាកសម្រាប់ការសងសង្គមគ្រួសារមួយអោយមានសុភមង្គល
តែការពិតការសាងគ្រួសារមួយមិនពិបាកនោះទេ សំខាន់តើអ្នកមានការអត់ធ្មត់ តស៊ូរាល់កិច្ចការបានប៉ុណ្ណា?

2016年3月23日水曜日



តើលោកអ្នកគិតយ៉ាងដែរ សមប្រាប់របស់របរទាំងនេះ ? វាមានភាពស្រស់ស្អាតហើយ
សាក់សមនិងផ្ទះរបស់លោកអ្នក ធ្វើអោយផ្ទះរបសស់លោកអ្នកាមានសោភ័ណភាព។
វាមិនថែមទាំងស្អាតទេ ថែមទាំងមានគុណភាពល្អ មានភាពជាប់ជន់ទៀតផង។តើលោកអ្នកចង់បានទេ? យើងក៏មានសេវាដឹកជញ្ជួនដែរ។សូមអគុណ!

wall clock [cuckoo Grace 413R]

នាឡិកាដែលមានរូបដើមឈើ ដែរធ្វើអោយលោកអ្នកមានអារម្មណងាយ
ស្រួលក្នុងការ​ក្រលេកមើលម៉ោង មិនតែប៉ុណ្ណោះក៏មានរូបរាងស្រស់ស្អាតទៀតផង។
នាឡិកានេះមានទំហំ វិមាត្រខាងក្រៅ ទទឹង 294 ××កម្ពស់ 97 ជម្រៅ 436 (រួមទាំងប៉ោល) (មម)

ទំងន់ / អំពី 1.0 (គីឡូក្រាម)

សម្ភារៈ / ស៊ុមនិងឈើ (MDF ·មានដើមប៊ីច veneer បិទភ្ជាប់)

ការបញ្ជាក់ / ពេលវេលាជារៀងរាល់មុខងារសញ្ញាវិជ្ជមាន (នៅពេលដែលការត្រួតពិនិត្យកម្រិតសំឡេង / កន្សោមសំឡេងអេឡិចត្រូនិរាយការណ៍ពី) ប្រភេទទី 2 តុបតែងប៉ោលលីវ 2 អាគុយម្ជុល× 2

ប្រទេសនៃប្រភពដើម / ការជួបជប៉ុន
នាឡិកាប៉ោលដែលគួរឱ្យស្រឡាញ់និងទាន់សម័យ។នាឡិកានេះមានទំហំ: ទទឹង 330 កម្ពស់255 ជម្រៅ 65mm φ255មម។ បង្កើតឡើងពី កញ្ចក់ និង ឈើ។
លើសពីនេះទៀតលោកអ្នកអាចមើលម៉ោងបានច្បាស់ សម្បីតែងងឹតក៏អាចមើលឃើញផងដែរ។លោកអ្នកអាចប្រើប្រាស់បានយ៉ាងងាយស្រួល និងធ្វើអោយផ្ទះរបស់លោកអ្នកមានសោភ័ណភាព
ផងដែរ។

ចេះពីរៀនមានពីរក

បើចង់ចេះត្រូវតែខំរៀន គ្រប់របៀនសព្វកិច្ចការ កុំខ្ជិនរៀនមុសារ នាំទុក្ខាប្រចាំកាយ។
ការរៀនសូត្រពិតជាមានសារសំខាន់ណាស់សម្រាប់ មនុស្សគ្រប់គ្នា បើមិនទទួលបានការអប់រំរៀនសូត្រសូត្រទេ ពិតជាពិបាកក្នុងការប្រកបមុខរបរចិញ្ចឹមជីវិតមិនខានឡើយើ។
ការសិក្សាត្រូវចំណាយពេលច្រើន ដើម្បីទទួលផលពីវាមកវិញ ពេលខ្លះផលដែលទទួលបានក៏មិន
ទាន់គាប់តាមចិត្តរបស់អ្នកសាបព្រោះនោះឡើយ។ តែទោះបីជាយ៉ាងណាក៏ត្រូវតែព្យាយាម
ដោយមិនលះបង់ដែរ។ មុននឹងក្រោយកង់អោយផលមិនខាន។



ចំពោះតុនេះក៏ដូចគ្នាដែរតែកុំដឹងថា ចំណុចសំខានរបស់វាក៏មានដែរ។
ដូចជាថតតុ អាចទាញបានសងខាង ជើងមានទំរមិនអោយមុតឬឆ្កូតព្រំ និងឥតការ៉ូជាដើម៕

2016年3月22日火曜日

សាឡុងស្បែក

សាឡុងនេះត្រូវបានធ្វើពីស្បែក ដែលមានលក្ខណៈទន់ ស្អាត គួរអោយទាក់ទាញ គួរអោយស្រលាញ់ ។ សាឡុងនេះមានទំហំ ទទឹង 1230  ជម្រៅ 670 កម្ពស់ 680 (មម)។ផ្ទៃនៃសាឡុង(អង្គុយ) មានកម្ពស់ 360 (មម) ជើងសាឡុង មានកម្ពស់ 190 (មម) ផងដែរ។
ផលិតពី ស្បែកសំយោគ ចំណែកខ្នងបង្អែកមាន ស្នោអេប៉ុង ដែលុមានជើង ឈើធម្មជាតិ
ហើយមានពណ៌ ត្នោចាស់ និងពណ៌ក្រហម។


ការងារ និងគ្រួសារ

ការងារគឺជាភារកិច្ចមួយយ៉ាងចាំបាច់ ដើម្បីទ្រទ្រង់ជីវភាពគ្រួសារនិមានមានច្រើនសណ្ឋាន
កសិកម្ម សិប្បកម្ម ឧស្សាហកម្ម គ្រួបង្រៀន ទាហ៊ាន ស្មូន និងបណ្តាក្រុមហ៊ុននានាជាដើម។
ការងារនេះ ធ្វើអោយមនុស្សរវល់តាំងពីព្រឹករហូតយប់ ស្ទើរតែរកពេលមួយសម្រាប់ជួប
ជុំក្រុមគ្រួសារមិនបានផង។ ពេលខ្លះ សភាពបែបនេះក៏បានបង្ករក្លាយជាជំុំលោះគ្រួសារ
រហូតដល់លែងលះគ្នា និងកូនៗស្ទើរភ្លេចមុខពុកម៉ែរបស់គេក៏សឹងតែមានដែរ។




សូមរក្សាគ្រួសារអោយបាបច្រើន ដូចយើងបំពេញការងារ ដូច្នោះដែរ។
ព្រោះគ្រួសារប្រៀបដូចជា ការងារមួយដែលយើងគ្រប់គ្នាត្រូវបំពេញ៕






2016年3月21日月曜日

កន្សែងជូតមុខមៃក្រូហ្វៃប៊ើ

កន្សែងជូតមុខដែរមានភាពទន់ជកទឹកបានល្អ ដែលជាផលិតផលមកពី
ប្រទេសជប៉ុន។ កន្សែងនេះមានភាពទន់ព្រោះមាន ក្រណាត់ទន់ 80% និងនីឡុង 20% ។
នៅពេលដាក់ បញ្ឈរ មានប្រវែង350 និង ផ្ដេក​ ​800មម និងមានច្រើនពណ៌ដូចជា បៃតងខ្ចី ប្រផេះខ្ចី ខៀវខ្ចី ផ្កាឈូកខ្ចី​ ត្នោត​ ណេវី ជាដើម។

វាស្នា

វាសនា មិនមែនរត់រកមនុស្សខ្ជិលនោះឡើយ តែវាសនាគឺរត់រកមនុស្សឧស្សាហ៍ ហើយធ្វើការងារក្នុងផ្លូវត្រូវ។ ពេលវេលាមិនចេះខ្វះទេ សម្រាប់អ្នកដែលខិតខំ ទាំងធ្វើការ រៀនសូត្រ និងគោរពស្រលាញ់ម៉ែឧ៌ បុរាណ្យលោកអ្នក អ្នកដែលគោរពពុកម៉ែ ជាអ្នកដែល
មិនសាបសូន្យ និងរមែងមានគេគោរពស្រលាញ់វិញ គ្រប់ទីកន្លែង។






2016年3月19日土曜日

កម្រាលរ៉ូកូ ទំហំតូច

វាជាប្រភេទកម្រាលសេរីថ្មីដែលកំពុងតែពេញនិយមក្នុងការប្រើប្រាស់។
កម្រាលនេះមានភ្ជាប់ប្រដាប់ធ្វើអោយមានភាពទប់រអិលហើយសាកសមប្រើប្រាស់
ក្នុងបន្ទប់ទទួលភ្ញៀវ និងបន្ទប់គេងជាដើម។ វាមានភាពទន់រលោង ហើយលោកអ្នកកាន់តែប្រើសាច់អំបោះរឹតចូលគ្នានិងធ្វើអោយស្អិតជាប់មិនរអិល
ដោយសារវាមានពណ៌ណេវីប្លូ ទោះបីប្រើក្នុងបន្ទប់ប្រភេទណាក៏ដោយ ក៏សាកសមដែរ។

លម្អរក្នុងគេហដ្ឋាន

នៅក្នុងការប្រើប្រាស់ប្រចាំថ្ងៃ គឺទំនិញដែលមានគុណភាព
 ជួយធ្វើអោយមានមានភាពងាយស្រួលដល់អ្នកប្រើប្រាស់។
ការលម្អរ ក្នុងគេហដ្ឋាន ពិតជាធ្វើអោយមានការប្រែប្រួលផ្នែកអារម្មណ៍ ជាពិសេសពេលលោកអ្នកពិបាកស្មុគស្មាញ និងធ្វើអោយមានអារម្មណ៍ល្អ ពេលចូល
មកដល់គេហដ្ឋានវិញ។

2016年3月18日金曜日

តុដាក់កុំព្យូទ័រ 90សង់ទីមែត្រ តុរលោង តុសម្រាប់សិក្សា តុកុំព្យូទ័រ។
នេះជាតុដែលមានទំហំទទឹង 900  ជម្រៅ450 កម្ពស់ 720 (មម) កំពូលតុផលិតពី
 
 ក្ដារសំឡី ជ័រសំយោគ ហើយជើង របស់តុគឺជើងដែក។ ទំងន់របស់វាប្រហែល 8.3 (គីឡូក្រាម)
 
មានពណ៌ ត្នោត លោកអ្នកអាចទិញតម្លើងដោយខ្លួនរបស់អ្នកយ៉ាងងាយស្រួល។


ស្អាតមែន

ទោះបីជាយ៉ាងណា ក៏មិនមែនទទួលបានជោគជ័យគ្រប់ភារកិច្ចនោះដែរ
តែអ្វីដែលសំខានគឺការបរាជ័យនោះ វាចំនួនតិចង និង វិសេដ្ឋកិច្ចតែងតែគិតថា ការធ្វើជំនួញប្រៀប
ដូចជាធ្វើសង្គ្រាម តែការចាញ់សង្គ្រាមមិនមែនបាត់បងជីវិតទេ គឺខាតលុយ។



ដើម្បីកុំអោយចាញ់សង្គ្រាមសេដ្ឋកិច្ចគឺត្រូវរកកន្លែងដែល មានដៃគូប្រជែងតិច្ច
និងខ្សោយជាងយើង ។

2016年3月17日木曜日

រចនាគាប់ចិត្ត

ជាទូទៅនាឡិការគឺ មានជាប្រអប់ស្រាប់ៗ មិនចាំបាច់តម្លើងនោះទេ គ្រាន់ដាក់ថ្មរួច យកទៅព្យូរជញ្ជាំងជាការស្រេច មិនធ្វើអោយមានការពិបាកអ្វីឡើយ។
តែក្រោយមក អ្នករចនាបានកែឆ្នៃចេញជានាឡិមួយប្រភេទគឺ សេផារ៉ូ ដើម្បីតម្រូវចិត្តចំពោះអ្នក
ដែលចូលចិត្តតុបតែង

គុនវិសេសរបស់សេផារេតគឺអាច ដាក់តាំជាលេច មិនបាច់មានចំណុចទ្រិចក៏បាន។
វាមានប្រអប់ខ្ចប់យ៉ាងស្រស់ស្អាតអាចធ្វើជាការដូជូនអ្នកណាម្នាក់ក៏បានដែរ។

2016年3月16日水曜日

ភ្នែក

ភ្នែងសម្រាប់បំភ្លឺផ្លូវ សម្រាប់អានសៀវភៅ សម្រាប់មើលអ្វីៗដែលនៅជុំវិញខ្លួន
យើងទាំងអស់ បើមិនមានភ្នែកទេ គឺងងឹតឈឹងមើលអ្វីមិនកើត វង្វេងមិនស្គាល់ទីដៅឡើយ។
សូមតែផ្ទះស្អាត គ្រឿងអលង្កាស្អាតយ៉ាងណាក៏ហាក់គ្មានតម្លៃឡើយ។



ដូច្នេះ យើងដែលមានភ្នែកភ្លឺអាចមើឃើញអ្វីៗគ្រប់យ៉ាងគឺពិតជាសំណាស លោកថា ជាមហាលាភ
រកអ្វីមកប្រៀបផ្ទឹមពុំបានឡើយ។ សូមបរិភោគអាហាដែលជំនួយដល់កែវភ្នែក និងសម្រាកអោយបានគ្រប់គ្រាន់ផង ចាត់ទុកថាជាការសងគុណកែវភ្នែកទាំងពីរនេះវិញ៕

2016年3月15日火曜日

ដំណើរកំសាន្តទៅតាមខេត្តរឺទៅតាមរមណីនានាៗពិតជារឿជារឿងសំខាន់មួយនៅក្នុងគ្រួរសារដែល     មិនអាចខ្វះបាន ម្យ៉ាងវិញទៀការដើរលេងក៏អាចជួយកាត់បន្ថយ នូវភាពតាន់តឹងរបស់លោក ។
នៅពេលលោកអ្នក ធ្វើដំណើទៅទីជិតរឺទីឆ្ងាយ សូមលោកកុំធ្វេសប្រហេសអោយសោះ ចំពោះ វត្ថុដែលអាចការពារលោកអ្នកអោយរួចផុតពីទឹកភ្លៀងបាន​​មាន​ដូច​ជា អាវភ្លៀ រឺក៏​ ឆ័ត្រ ។
ថ្ងៃនេះខុំសូមលើកយកវត្ថុសាមញ​ដែលមានឈ្មោះថា Umbrella Happy Clear  គឺជាឆ័ត្រដែលមាន រាងស្រស់សង្ហារ​ ចរនាមក​ដេើម្បតំរួវចិត្តអតិថិជន ហើយមានច្រើនពណ៌សំរាប់អោយជ្រើសរើស ។





កម្រាលរ៉ូកូទំហំធំ

កម្រាលរ៉ូកូទំហំធំវាជាប្រភេទកម្រាលសេរីថ្មីដែលកំពុងពេញនិយមក្នុងការប្រើប្រាស់។
កម្រាលនេះមានភាពទន់រលោង មិនរអិល ដែលសាកសមប្រើប្រាស់នៅក្នុងបន្ទប់ទទួលភ្ញៀវ បន្ទប់កុមារ បន្ទប់គេងជាដើម។ ដោយសារវាមានពណ៌ណេវីប្លូ ទោះបីប្រើប្រាស់ក្នុងបន្ទប់ប្រភេទអ្វីក៏សាកសមដែរ។កម្រាលរ៉ូកូមានទំហំ 240 ×190 (សង់ទីម៉ែត្រ) ដោយសារព្រំនេះត្រូវបានកាត់ដោយម៉ាស៊ីនដូច្នេះទំហំដែលបង្ហាញអោយឃើញក្នុងរូបនេះអាចមានការខុសគ្នាបន្តិចបន្តួច។

អំពួល

យើងគ្រាប់គ្នាមិនអាចខ្វះគ្រឿងបំភ្លឺបានឡើយ ព្រោះវាជួយសម្រួលគ្រប់បែបយ៉ាង
ក្នុងជិវិត្តប្រចាំថ្ងៃ ភាពងងឹតនណាក៏មិនចូលចិត្តដែរ


វាហាក់ដូចជាធ្វើអោយថប់ប្រម៉ល រកបរិយាយមិនចេញ តែបើមានគ្រឺងបំភ្លឺវិញ
គឺធ្វើអោយសប្បាយរីករាយ នៅក្នុងព្រះពុទ្ធសាសនា លោកថា អ្នកអោយគ្រឿងបំភ្លឺ
ឈ្មោះថា អ្នកអោយនូវភ្នែក៕

2016年3月14日月曜日

ធ្នើរព្យួរសម្លាក់បំពាក់ជាមួយកញ្ចក់

ធ្នើរព្យួរសម្លាក់បំពាក់ជាមួយកញ្ចក់មានភាពស្រស់ស្អាត និងទាន់សម័យមាន
ជើងកង់រុញងាយស្រួលផ្លាស់ប្ដូរទីតាំង។មានទំហំ ទទឹង 600 ជម្រៅ 400 កម្ពស់× 1560 (មម)ធ្នើរព្យួរនេះ ជ័រសំយោគ ក្ដារសំឡី មានពណ៌  ស និង ខ្មៅ។ ធ្នើរព្យួរមួយនេះយើង
អាច តម្លើងដោយខ្លួនឯងបានយ៉ាងងាយ។

សុខភាព

សុខភាព គឺជាទ្រព្យពិសេសរបសមនុសដែលមិនអាចរកបាន និងមិនលក់នៅលើទីផ្សារឡើយ។
មានសុខភាព គឺថ្លៃថ្លាស្មើនឹងដួងព្រះអាទិត្យបំភ្លឺលោកនាពេលថ្ងៃ និងស្មើនឹងដួងចន្ទដែលបំភ្លឺលោកនាពេលរាត្រីដូច្នោះដែរ។


តើសុខភាពមានលក់ទេ ពិតជាមិនមានឡើយ តែវិធីដើម្បីធ្វើអោយមានសុខភាពមានច្រើន
បែបច្រើនយ៉ាង ដូចជា ហាត់ប្រាណ ដោយដើរ រត់ ជិះកង់ ពត់ដៃពត់ជើង ចូលក្នុងក្លឹបហាត់ប្រាណជាដើម។
ចូររក្សាសុខភាពអោយល្អ អ្នកនឹងរកប្រាក់បានលើសអ្វីៗ

2016年3月12日土曜日

កៅអី

តើលោកអ្នកយល់យ៉ាងណាដែរចំពោះ​ការ ច្នៃម៉ូតកៅអីបែបនេះ ។វាមានរាងស្អាតណាស់
ហាងយើងខ្ញុំនឹងមានលក់វាក្នុងពេលឆាប់ៗនេះហើយ​ ហាងមានសេវាកម្មទាំងដឹកជញ្ជូនអោយ
និងលោកអ្នកមកយកដោយខ្លួនឯងនេះជាជំរើសរបស់លោកអ្នក ។សូមអគុណ!

កញ្ចក់

ចាស់បុរាណ្យតែងពោលថា កុំឆ្លុះកញ្ចក់ធ្មេចនេត្រា ដោយសារតែកញ្ចក់វាបង្ហាញពីរូប
រាង មុខមាត់ ពិតរបស់យើង បើយើងបិទភ្នែកជិតតើឆ្លុុះកញ្ចក់ដើម្បីអ្វី។
ន័យនេះចង់ប្រៀបធៀបតា ខ្លួនឯងត្រូវទទួលខុសត្រូវដោយខ្លួនឯងអ្នកដ៏ដៃគឺជាកញ្ចក់សម្រាប់
ប្រាប់ពីសកម្មភាពរបស់យើង បើយើងធ្វើអំពើល្អដល់សង្គមកញ្ចក់គឺប្រជាជន
និងបង្ហាថាយើងល្អ។



ផ្ទុយមកវិញបើធ្វើអំពើអាក្រក់វិញគឺពិតជាបង្ហាញពី សញ្ញាអាក្រក់ចំពោះខ្លួនយើង។
ទោះបីជាខិតខំបិទបាំងយ៉ាងណាក៏វា នៅតែបង្ហាញ់អោយឃើញទដដែល៕

2016年3月11日金曜日

រទេះសត្វ / Locking Animal

 
រទេះសត្វជាប្រដាប់លេងរបស់កុមារតូចៗ អាចជិះ និងយោលលេងបានតាមសប្បាយ ដែលមានសត្វដំរី តោ និងសេះបង្កង់។ របស់នេះពិតជាសាកសមណាស់ សម្រាប់ជាកាដូរក្នុងថ្ងៃកំណើររបស់ពួកគេ។ រទេះសត្វនេះមានទទឹង 650  កម្ពស់ 340 ជម្រៅ 450 (មម) និងទម្រទំងន់: 40 (គីឡូក្រាម)។ផលិតពី ផូឡីជេស្ទ័រ ជ័រសំយោគ ជ័រឈើ និងឈើធម្មជាតិ។

ញញឺម

មនុស្សកើតមកធ្លាម គឺមានសម្លេងយំ ចេញមកព្រមគ្នាដែរ ដោយសារតែត្រូវបរិយាកាសខាងក្រៅ
និង មានធាតុរឹងបះសង្អត់ ផងក៏ធ្វើអោយមានអារម្មណ៍ផ្លែក តែទោះបីជាយ៉ាងណា ដាច់ខាតមិន
ត្រូវយកការយំសោកទាំងស្រុងមកទុកក្នុងខ្លួនឡើយ។


ត្រូវមានការសប្បាយ ពោលគឺបញ្ចេញស្នាមញញឹមមកខាងក្រៅ ពាក្យចាស់ថា ញញឹមច្រើនកើន
អាយុ ។ ពាក្យក្មេងសម្រាប់និយាយលេងវិញថា សើចច្រើន មុខជ្រួញ ជក់បារីច្រើន ប៉ូវសួត ។
ពាក្យលើកឡើងនេះ គ្រាន់តែបង្ហាញពីក្តីសប្បាយរីករាយប៉ុណ្ណោះ៕

2016年3月10日木曜日

តុក្មេងអៀម៉េស



តុក្មេងអៀម៉េសមានទំហំ ទទឹង 600 ជម្រៅ 600 កម្ពស់ 455 (មម)។
តុនេះផលិតពីកំពូលតុ ក្ដារមានជាតិសសៃ រលោង ជើង ដែក ឈើរលោង
មានពណ៌ ស យើងអាចតំឡើងប្រហែលជា 15-20 នាទី រួចជាស្រាច់។
តុនេះល្អណាស់សំរាប់ក្មេងតូចៗ អាចលេងបានដោយរីករាយជាមួយតុនេះបានយ៉ាងងាយ។

ក្លិន

បច្ចុប្បន្ន សំរាមចេះតែកើនឡើយ​ ដោយលេចចេញពីការប្រើប្រាស់របស់មនុស្ស
សម្រាប់ចេញពីស្លឺកឈើ ចង់ផ្លាស្ទិច បរិក្ខាពេទ្យ គឺសារធាតុគីមី ថ្មពិល និងគ្រឿអេឡិចត្រូនិចជាដើម ។ កាកសំណល់ទាំងនេះ កំពុងជាបញ្ហាដល់ពិភពលោក។



ដូច្នេះគឺ ត្រូវចេះ និងស្វែងយលពីការរក្សាសម្រាម អោយបានល្អ។
ដើម្បីជួយកាត់បន្ថយបញ្ហាបរិស្ថាន៕

2016年3月9日水曜日

នាឡិកាព្យូរ

នេះគឺជានាឡិកាព្យូដែលមានការរចនាតាមបែបទាន់សម័យមានទ្រនិកម្ជុលល្អ
អាចមើលឃើញយ៉ាងច្បាស់ ដូច្នេះវាមានភាពសាមញ្ញបន្តិក។
ទំហំ អង្កត់ផ្ចិត 280 ×ជម្រៅ 50 (មម) ផលិតពីក្តារបន្ទះ (ដើមម៉េផល)។
មានពីរពណ៌គឺ ត្នោតនិង ធម្មជាតិ។

ជើងតាំង

កាន់តែធ្វើអោយចំណេញ ទីកន្លែង និងអាចដាក់របស់គ្រាប់ស្ទើរគ្រប់ប្រភេទបាន។
ដោយផាកូ សម្រាប់អង្គុយ និងជាប្រអប់សម្រាប់ ដាក់របស់របរបាន។
វាអាចរងទំងន់ ទោះបីជាអ្នកធាត់បន្តិចក៏ដោយ។


ស្រាល អាចផ្តូទីតាំងបានដោយងាយសូម្បីតែក្មេងតូចក៏អាចលើកបាន។

2016年3月7日月曜日

កម្រាល

សូមណែនាំពីកម្រាល ដែលមាន 3ពណ៌សំរាប់លោកអ្នកដែលចូលចិត្តនិងស្រលាញ់
កម្រាលអិត។ កម្រាលនេះសាកសមទៅនិងការប្រាស់គ្រប់លំនៅដ្ឋាន មិនថាផ្ទះតូច
ឬធំឡើយ។ នេះជាកម្រាលដែលមានតម្លៃសមរម្យ ជាកម្រាលមកពីជប៉ុន គុណភាពល្អ។

តុមូតុ

ប្រទេសណាមួយក៏ដោយ ក៏ចូលចិតវត្ថុដែលសាងឡើងពីឈើដែរ។
ព្រោះវាមាំ និងអាររក្សាបានយូជាងថ្ម ហើយប្រើកាន់តែយូភាពលោងស្អាត
រឹតមានចំពោះសាច់ឈើ។ សូម្បីតុ អាហារ តុនៅតាមសាលារៀន កន្លែងលក់ដូរជាដើម
ក៏គេចូលចិត្តប្រើតុដែរ ស្រាល ងាយទុកដាក់និងចល័តទីបានដោយងាយ។



ចំណែកតុធ្វើពីថ្មបាយអវី ធ្ងន់ ពិបាកប្តូរទីកន្លែង ងាយបាក់ប្រសិនបើមិនបានប្រយ័ត្នតែបន្តិច។

2016年3月5日土曜日

ប្រដាប់ឆក់

យើងនឹងមានលក់វាក្នុងឆាប់ៗនេះហើយ តើលោកអ្នកយល់យ៉ាងណាដែរព្រោះ របស់នេះអាច
សំរួលលោកអ្នកបានច្រើន ទាំងការសាកថ្មទូរសព្ទ និងការឆក់​ទាំងនេះហើយសំរួលពីលោកអ្នកពីរ
រញេរញៃក្នុងផ្ទះ និងការិយាល័យ។

ទូសំលាក់បំពាក់

នេះជាទូដាក់សំលាក់បំពាក់ដែលមានពីរជាន់។ លោកអ្នកអាចបែងចែកថត
ដាក់យ៉ាងងាយ។​ ទូនេះងាយស្រួលក្នុងការផ្លាស់ប្ដូរទីកន្លែង ដោយមិនចាំបាច់
លើកទេ ព្រោះមានជើងសំរាប់រុញរួចជាស្រាច់។