2016年4月30日土曜日

ស្នាដៃ

ស្នាដៃពិត គឺបានផុសចេញពីគំនិត ភាពឆ្នាំប្រឌិត របស់ខ្លួន ដោយមិនចម្លងពីជនណាមួយឡើយ។
ដូច្នេះរបស់ទាំងនេះគឺពិតជាកម្រ ហើយមានតម្លៃថ្លៃទៀតផង។ តែទោះជាយ៉ាងនេះ ក៏ត្រូវតម្រូវ ទៅលើការប្រើប្រាស់ និងពេញនិយមសម្រាប់ជនទូទៅដែរ។ ដូចជាចានមួយប្រភេទនេះ គឺមានប្រេនរបស់វា ដូច្នេះមានតម្លៃសាកសមទៅនឹងប្រភេទនោះដែរ

តុកញ្ចក់ទាបហ្វីលហ្វូត

តុកញ្ចក់ទាបហ្វីលហ្វូតមានទទឹង  1000 ជម្រៅ 50  កម្ពស់340មម ផលិតពី
 បន្ទះក្ដារតូចៗ ផ្ទៃធ្វើពី ក្តារបន្ទះពុម្ព កំពូលតុ ធ្វើពីកញ្ចក់កម្រាស់ 8មម។ 
តុកញ្ចក់នេះមានពីរពណ៌គឺ ត្នោតចាស់  ស ដែលអាចផ្ទុកទំងន់បាន ប្រហែល
20គីឡូក្រាម អតិថិជនអាចតំឡើងបានតាមការប៉ាន់ស្មានប្រហែលជា 45នាទី។

2016年4月29日金曜日

តុចំហ៊ាងវេនី

សូមណែនាំនៅតុចំហៀង រាងមូល

មិនតែប៉ុណ្ណោះមានធ្វើក្រោមអាដាកបាន សៀវភៅ

ឬក៏របស់ប្រើប្រាស់ផ្សេងទៀត។ តុនេះមានទំហំទទឹង

400  ជម្រៅ400
កម្ពស់ 540 (មម)

វាផលិតពី ហ្វាយប៊ឺនៃឈើវេនី
និងមានជើងជាឈើធម្មជាតិ។
មានពណ៌ត្នោត ទំងន់ ប្រហែល 4គម អាចផ្ទុកបាន


ប្រហែលជា 15គីឡូ សម្រាប់កំពូលលើ

និងប្រហែល 5គីឡូ សម្រាប់ធ្នើក្រោម។

អ្នកមានគុណ

គ្រាន់តែនិយាយដល់អ្នកមាន គឺនឹកឃើញដល់ពុកម៉ែ ដែលតែងតែទំនុកបំរុងបីបាច់ថែរក្សាកូន
តាំពីចាប់កំណើតក្នុងផ្ទៃមក។ ដែលគុននេះរកអ្វីមកគណនាពុំបានឡើយ។
អ្នកប្រាជ្ញទាំងឡាយ ថាទោះយកភ្នំធ្វើប៊ិច និងយកទឹកសមុទ្រធ្វើជាទឹកប៊ិចសរសេរទាល់តែរីង
ក៏មិនអាចស្មើនឹងគុណរបស់ពុកម្តាយបានឡើយ។ ដូច្នេះដើម្បីតបស្នងគុនលោកវិញគឺមានតែទមនុកបំរុង និងចិញ្ចឹមគាត់វិញ តែប៉ុណ្ណោះ។
ចូរកូនទាំងឡាយ លើកតម្កើងគ្រួសារអោយបានខ្ពង់ខ្ពស់បំផុត។






2016年4月28日木曜日

តុទាបកាទីរ៉ា


តុទាបកាទីរ៉ា មានតួ ទទឹង 880  ជម្រៅ398 កម្ពស់ 450 (មម)
ផ្នែកចំហផ្នែកខាងក្នុងទំហំ  ទទឹង 542  ជម្រៅ378 កម្ពស់ 338 (មម)
ទ្វារកញ្ចក់ខាងក្នុងទំហំ ទទឹង 282  ជម្រៅ361 កម្ពស់ 338 (មម)
ការផ្លាស់ប្តូរធ្នើ ទទឹង 542 ជម្រៅ 354 (មម)  1សន្លឹក
ចានកំពូលខាងលើផ្ទុកទំងន់បាន 40
គីឡូក្រាម ធ្នើថត: 7 គីឡូក្រាម
ផលិតពីពុម្ពក្ដារហ្វាយប៊ឺ  កញ្ចក់អ័ព្ទ មានពណ៌ ត្នោតលាយ  ស។

ចំណីអាហារ

ចំពោះរាងកាយយើងគ្រប់គ្នា គឺចាំបាច់មានអាហារ ជាគ្រឿងទ្រទ្រង់រាងកាយ មិនថា មនុស្ស សត្វ
រុក្ខជាតិឡើយ គឺមានអាហារចិញ្ចឹមដោយឡែកៗពីគ្នា។ មនុស្សមានបាយ នំបាំង ដំឡូង ផ្លែឈើ
ចំណែកសត្វប្រភេទខ្លះយកស្មៅ និងរុក្ខជាតិជាអាហារ នេះសុទ្ធតែជាគ្រឿងសម្រាប់ ទំនុកបំរុងរាងកាយ ដោយប្រព្រឹតទៅបាន។ ដូច្នេះសម្ភារៈដាក់អាហារក៏ជាគ្រឿងសំខាន។
សូមជ្រើរើសគ្រឿងដាក់អាហារអោយបានត្រឹមត្រូវ។

2016年4月27日水曜日

នាឡិកាព្យួរជញ្ជាំងជីសែស

នាឡិកាព្យួរជញ្ជាំងជីសែសមានអង្កត់ផ្ចិត
φ30x ជម្រៅ 4.5សម
មានទំនងត្រឹមតែ 0.9kg

ផលិតពី កញ្ចក់ និង ដែក

មានពីរពណ៌ ខ្មៅ និង ស
ប្រើប្រាស់ថាមពលថ្ម AA x1
ជាមួយនឹងព្យួរជញ្ជាំងសម្រាប់វីសឈើ

មិត្រល្អមិនចេះកុហក

តើអ្នកដឹងទេថាមិត្រណាដែលល្អជាងគេ?
មិត្ររបស់របស់តែងតែកុហក ទោះតិចឬប្រើន នាំមកប្រយោជន៍ ខាតបង់ក៏មាន។
ហើយពេលខ្លះក៏មានការឈ្លោះប្រកែកគ្នាផងដែរ។ តែមានមិត្រមួយនោះគឺខុសអ្វីមិត្រធម្មតា
គឺ សៀវភៅ មិត្រនេះមិនចេះខឹង មិនចេះកុហក់យើងឡើយ ហើយតែងតែនាំប្រយោជន៍
គ្រប់បែបយ៉ាង ពុំនោះសោតតែងតែនាំយើងទៅរកភាសុខសាន្តទៀតផង។
អ្នកប្រាជ្ញទាំងឡាយតែងតែផ្តល់គំនិតថា មួយថ្ងៃយ៉ាងហោចណាស់ អានសៀវភៅ
បានកន្លះម៉ោង បើអ្នកចង់ក្លាយអ្នកប្រាជ្ញដែរ។

2016年4月26日火曜日

ប្រអប់ខួបបប់មានសោ

ប្រអប់នេះមានទំហំខាងក្រៅ ទទឹង 345  ជម្រៅ295 កម្ពស់ 345 (មម)
​  ទំហំខាងក្នុង ទទឹង 320  ជម្រៅ 285 កម្ពស់320 (មម) និងមានទំងន់3.6 (គីឡូក្រាម)
ផលិតពីពុម្ពក្រដាសភាគល្អិត ដែលមានបីពណ៌គឺ ត្នោត ធម្មជាតិ ស។
ប្រអប់នេះមានសមត្ថភាពផ្ទុកបាន 5គីឡូក្រាម អាចភ្ជាប់ពីមួយទៅមួយ និងមាន
សោដែរមានភាពខុសគ្នា។

អ្នករៀន

អ្នករៀនគឺត្រូវតែលះបង់អ្វីៗគ្រប់យ៉ាង ភាពស្រណុក ការសប្បាយភ្លើតភ្លើន ភាពចាស់
ជាដើម ហើយភ្លេចគិតពីសេចក្តីស្លាប់ទៀតផង។ អ្វីដែលជាវត្ថុទ្រទ្រង់សម្រាប់អ្នករៀននោះ គឺការតស៊ូរាល់ឧបសគ្គ ។ អ្នកគូគំនូរក៏ដូចគ្នាដែរ គឺខិតខំរនាយ៉ាងណាអោយបានស្អាត
ពេញចិត្តទស្សនា អ្នកសិក្សារៀនសូត្រអោយបានពូកែតម្រួវចិត្តសង្គម និងខ្លួនឯង។



2016年4月25日月曜日

ភាពប្រែប្រួលនេះសង្គម

ជាទូទៅសង្គមនិមួយៗ តែងតែមានភាពប្រែប្រួលជានិច្ច ដូចជា បរិស្ថាន ជីវភាពប្រជាជន
ផ្នែកហេដ្ឋារចនាសម្ព័ន្ធជាដើម។  ដែលជាហេតុ ត្រូវអោយសម្របទៅតាមបរិបទនោះ
ចំណែករបស់ប្រើប្រាស់ក៏មិនខុសគ្នាដែរ គឺធ្វើឡើងដើម្បីសម្របតាបជីវភាពរបស់អ្នកប្រើដូចគ្នា៕






តុទាបហ្វូមេ

សូមណែនាំតុទាបសម្រាបដាក់ទូរទស្សន៍ដែលមានទទឹង 1190 ជម្រៅ 420 កម្ពស់ 480 (សង់ទីម៉ែត្រ)
ចំណែកផ្នែកទ្វាគឺធ្វ្វើពីក្ដារជាតិសសៃរនិង កញ្ចក់ កំពូលនិងពីមុខគឺមានភាពដូចជាកញ្ចក់។
តុទូរទស្សន៏នេះមានពណ៌ខ្មៅលាយ ស ធ្វើអោយតុនេះមានភាពស្រស់ស្អាត និងសាក

សមទៅនិងភាពទាន់សម័យផងដែរ។

2016年4月23日土曜日

តុចំហ៊ាងលូកៅ

តុចំហ៊ាងលូកៅទំហំទទឹង 480 × ជម្រៅ240 ×កម្ពស់  550 (មម) កម្ពស់តុនេះសាកសម
នៅការប្រើប្រាស់នៅចំហ៊ាង។ នេះជាតុដែលផលិតពីឈើនិងដែកបំពង់ ដោយ
កំពូលនៃតុផលិតពីបន្ទះឈើវ៉ានុត រលោង និងជើងធ្វើពីដែកបំពង់។ ទំនង់នៃតុនេះ
ប្រហែលជា 3,8គីឡួ មានពណ៌ត្នោត។

លុយនិងជីវិត

អ្នកណាក៏ត្រូវការប្រាក់ដែរ ដើម្បីប្រកបរបរចិញ្ជឹមជីវិត និងគ្រួសារ ពេលខ្លះភាពចង់បាននេះ
បានធ្វើអោយមនុស្សឈ្លក់វង្វេង លះបង់អ្វីៗដើម្បីបានប្រាក់ រហូតសុខចិត្តលះបង់ជីវិត
ដើម្បីប្រាក់។ តែប្រាក់មិនដែលលះបង់ខ្លួនវាមកលើរូបមនុស្សវិញឡើយ។
ថ្វីត្បិតតែប្រាក់សំខាន់ តែមិនអាចទិញពេលវេលា មិត្តភក្តិស្មោះស្ម័គ្រ និងចំណងស្នេហ៍ ឬសុភ
មង្គលបានឡើយ បានត្រឹមតែបង្កអោយភាពសុភមង្គលតែប៉ុណ្ណោះ។

2016年4月22日金曜日

តុដាក់ទូរទស្សន៍លូកៅ

  នេះជាតុដាក់ទូរទស្សន៍លូកៅដែលមានទំហំខាងក្រៅ ទទឹង 800 ជម្រៅ350  
កម្ពស់ 315 (មម)ចំណែកឯទំហំធ្នើ ទទឹង 720  ជម្រៅ 260 កម្ពស់ 210 (មម)។
កំពូល
តុនេះផលិតពីឈើធម្មជាតិ ដែលមានជាតិសសៃរ រលោង ធ្នើរបស់វាផលិត
ពីដែកសរសៃ និងជើងធ្វើពី បំពង់ដែក និងមានទំងន់ប្រហែល 6.2 (គីឡូក្រាម)។


សម្ភារៈនិយម

នៅក្នុគេហដ្ឋានគឺត្រូវតែមានគ្រឿង សម្រាប់តុបតែង និងទុកដាក់របស់របរគ្រប់ប្រភេទ
អោយបានត្រឹមត្រូវ ពុំនោះទេ បន្ទប់នឹកក្លាយជារញេររញៃរកកន្លែងដើរមិនបាន
ហើយនឹងធ្វើអោយមានភាពស្មុកស្មាញពេលចូលមកដល់ផ្ទះវិញ។
យ៉ាងនេះហើយ អ្នកខ្លះត្រូវចំណាយរហូតដល់រាប់ពាន់ដុល្លាសម្រាប់ទិញគ្រៀងតុបតែង
អោយសាកសមនៅនឹងឋានៈរបស់ខ្លួន។ 
លោកអ្នកក៏អាចគិតថា របស់ខ្លះថោកមែនតែពេលយើងរៀបចំ បែរជាចេញភាព
ស្រស់ស្អាត និងងាយទុកដាក់ទៀតផង។


2016年4月21日木曜日

អង្គុយក្នុងឥរិយាបថសមរម្យ

នៅក្នុងការអង្គុយ គ្រប់គ្នាប្រហែលជាគិតថា យ៉ាងម៉េចក៏បានអោយតែស្រួលខ្លួន 
នេះក៏ជាគំនិតម្យ៉ាងតពីមុនមកដែរ តែពេលយើងគ្រប់គ្នាបានចូលសាលា មុខជាគិតថា
អង្គុយខុសពីអ្វីដែលគេបានគិត និងនិយាយ ។ នៅក្នុងកម្រងពាក្យកាព្យខ្មែរ បានពោលថា
«ដើរឬដេកត្រូវអោយត្រង់ខ្លួន ត្រូវតម្រងទាន់ខ្លួននៅក្មេង ទៅអង្គុយឬមួយឈរលេង
យើងក្មេងៗត្រូវអោយត្រង់ខ្លួន ...» ជាដើម។
បានន័យថា អង្គុយគឺត្រូវអោយត្រងដងខ្លួន ជៀវវៀងការកោងវៀចខូចទ្រង់ទ្រាយឆ្អឹង 
និងធ្វើអោយកោងខ្នង ឬវៀចឆ្វេង ស្តាំជាដើម។


2016年4月20日水曜日

ធ្នើរហ្សាហ្គា ទទឹង60សម

ធ្នើរហ្សាហ្គាទទឹង60សម មានពីរពណ៌គឺពណ៌ស និងពណ៌ត្នោត។ ធ្នើនេះក៏
មានទំងន់ស្រាលផងដែរ ងាយស្រួលបំលាស់ទី។ ធ្វើនីមួយៗអាចផ្ទុករបស់របរ
បានយ៉ាងល្អ ហើយមានភាពរឹងមាំផងដែរ។ 

កែវភ្នែក

មនុស្សយើងម្នាក់ៗ អាចមើលអ្វីៗជុំវិញលខ្លួនបានដោយអាស្រ័យកែវផ្នែកទាំងពីរ
ដូច្នេះគ្រប់គ្នាតែងតែថែរក្សាកែវភ្នែក យ៉ាងប្រុងប្រយ័ត្ន ការមើលទូរទស្ស កានសៀវភៅ ជាដើមយូរពេក ក៏បណ្តាលអោយកែវភ្នែកស្ងួត ធ្វើអោយភ្នែកចាប់ផ្តើលប្រែប្រួល មើលលែងសូវច្បាស់ និងត្រូវប្រើវែនតាជំនួយទៀតផង។ កែវភ្នែកក៏ដូចជារាងការដែល
គឺត្រូវាការសម្រាកអោយបានគ្រប់គ្រាន់ ដើម្បីបំរុងប្រពន្ធវាដែរ។
ចំពោះកៅអីបង្អេកនេះគឺធ្វើអោយលោកអ្នកសម្រាកបានដោយងាយ៕






2016年4月19日火曜日

ធ្នើរឈើឌីសផ្លេ 60សម


ធ្នើរឈើឌីសផ្លេ 60សម
ទំហំខាងក្រៅ  ទទឹង600 ×ជម្រៅ 210 ×កម្ពស់ 2065 ~ 2750 (មម)
ហើយមានទំងន់ប្រហែល 13.5(គីឡូក្រាម)។ ផលិតពីក្ដារជាតិសសៃ
មានស៊ុម ដែក និងមាន 2ពណ៌គឺ ត្នោត ធម្មជាតិ ធ្នើរនេះមានទំពក់បួន
ផលិតផលនេះតំឡើងដោយអតិថិជន គួរតែដាក់ទីកន្លែងដែលមានជញ្ជាំងវែង។

ទាន់សម័យ

នៅក្នុងការធ្វើអ្វីមួយ ក៏ត្រូវតែគិតគូពីតម្រូវការរបស់មនុស្សជុំវិញខ្លួន ក៏ដូចជាខ្លួនឯងដែរ។
បើធ្វើអោយមានការមិនសប្បាយចិត្តពីអ្នកដ៏ទៃ ក៏មុខជាជះឥទ្ធិផលនោះមកខ្លួនឯង
ដូចជាការទិញរបស់ប្រើប្រាស់ មានលុយអាចទិញយកមកប្រើ តែត្រូវគេរិះគន់ថា របស់ថ្លៃគុណភាពមិនល្អ ក៏មុខជាអាក់អន់ចិត្តមិនខានឡើយ។
ដូច្នេះសូមជ្រើសរើសអោយត្រូវទាំងគុណភាព និងតម្លៃ៕









2016年4月18日月曜日

Wall clock

តើលោកអ្នកយល់យ៉ាងណាដែរចំពោះនាឡិកាបែបនេះ? វាមានរាងស្អាតហើយថែមទាំងល្អប្រណិតសម្រាប់ផ្ទះរបស់លោកអ្នក។យើងនឹងមានលក់ក្នុងឆាប់ៗ​នេះហើយ នៅប្រទេសកម្ពុជាយើង។ហាងយើងខ្ញុំនមានការដឹកជញ្ជូនដល់ផ្ទះរបស់លោកអ្នកផងដែរ។សូមអគុណណ!

ប្រដាប់ព្យួសំលៀកបំពាក់អាចដាក់នៅកែង

ប្រដាប់ព្យួសំលៀកបំពាក់អាចដាក់នៅកែងដោយគ្មានបញ្ហា មិនថាផ្ទះរបស់អ្នក
ចង្អៀតក៏ដោយព្រោះធ្នើរនេះវាមានរាងតូចខ្ពស់ ដែលងាយស្រួលប្រើនៅក្នុងផ្ទះ
ជួយសន្សំកន្លែង មិនធ្វើអោយរញ៉េរញ៉ៃផងដែរ។ ធ្នើរនេះមានទំហំទទឹង 645 ជម្រៅ
200 និងកម្ពស់ 1800(មម) មានទំងន់ត្រឹមតែ 2,2គមតែប៉ុណ្ណោះ។

មេផ្ទះ

តើអ្នកដឹងទេនៅក្នុងគ្រួសារតើមាននណាដែលនឿយហត់ជាងគេ?
ប្រហែលជាមានអ្នកខ្លះគិតថាបុរសនឿយហត់ជាងស្រ្តីមេផ្ទះគឺប្រពន្ធហើយមើលទៅ
តែតាមពិត ស្រ្តីដែលនៅក្នុងផ្ទះគឺមានការនឿងហត់ជាងបុរស់ ដោយសារ ការត្រូវមើលថែកូន បំបៅដោះកូន បោកសម្លៀកបំពាក់ ជូតផ្ទះសម្បែង ដាំបាយស្លរជាដើម។ ការងារទាំងនេះ
ធ្វើអោយស្រីមេផ្ទះនឿយហត់ស្ទើរពេញមួយថ្ងៃ និងរកពេលសម្រាកអោយធូរចិត្តគ្មាន
ការចាត់ចែងមាសប្រាក់ សម្រាប់ចាយវាយប្រចាំថ្ងៃ និងសម្រាប់បំរុងអនាគតកូន គ្រួសារ ម្តាយឪពុកទាំងសងខាង ក៏រឹតតែពិបាកណាស់ទៅទៀត។ បុរសគ្រាន់តែធ្វើការខាងក្រៅ
ពេលមកដល់ផ្ទះសម្រាក់បំបាត់ការនឿងហត់ តែស្ត្រីវិញគឺពិបាកក្នុងការរកពេលសម្រាក់
ណាស់។ នេះគឺជាការលើកគុណរបស់ស្ត្រី ដែលខ្ញុំលើកឡើងតាមទិដ្ឋភាពសង្គមតែប៉ុណ្ណោះ៕

2016年4月11日月曜日

សេចក្តីប្រាថ្នារបស់ពុកម៉ែ

តើអ្នកមានដឹងទេថា ពុកម៉ែប្រថ្នាអ្វី?
ចាប់តាំងពីពេលរៀបការមករួច បំណងធំបំផុតរបស់ពុកម្តាយគឺ ចង់បានកូនប្រុសស្រី
ដោយលោកគិតថា កូនេះហើយដែលជាអ្នកស្នងត្រកូលរបស់ខ្លូន ទោះមានទ្រព្យ ឬគ្មានក៏
ដោយ តែកូនពិតជាត្រូវការ ក្រុមគ្រួសារដែលមិនមានកូនទេ តែងតែមានបញ្ហានៅពេលណាមួយ
កូនគឺជាតន្រ្តីក្នុងគ្រួសារ ដែលអាចបំពេរ លួងលោម អោយអ្នកទាំងពីរបាត់ទុក្ខបាន។


2016年4月9日土曜日

ស្រោមដៃ

កំដៅកើនឡើងធ្វើអោយអ្នកមានកង្វល់ជាមួយដៃររបស់អ្នកមែនទេ។ នេះជាស្រោមដៃ
ដែរមានភាពទន់ស្រួលមិនធ្វើអោយបែកញើសដៃ មិនហប់មានខ្យល់ចេញចូលគ្រប់
គ្រាន់។ ស្រោមដៃនេះមាន 3ពណ៌សំរាប់ជ្រើសរើស គុណភាពល្អនាំចូលពីប្រទេសជប៉ុន។

មាសប្រាក់

មនុស្សគ្រប់គ្នាអាចតែងតែប្រាថ្នាចង់បាន មាសប្រាក់ មកបំពេញតម្រូវរបស់ខ្លួន
ប៉ុន្តែរបស់ទាំងនោះ មិនមែនវិលត្រឡប់ ឬរត់មករកដោយឯកឯងនោះទេ គឺត្រូវតែប្រកប
ដោយសេចក្តីព្យាយាម ប្រកបកិច្ចការណាមួយ។ ពេលដែលទទួលបានជោកជ័យ ក៏វារត់មករកយើងដោយមិនដឹងខ្លួន ទាំងញាតិមិត្រ មាសប្រាក់ និងការងារដ៏ទៃៗទៀត 


2016年4月8日金曜日

តុកណ្ដាលចូកឺ

សូមណែនាំពីតុកណ្ដាលដែលពេញនិយមនៅប្រទេសជប៉ុន និងបណ្ដាល
ប្រទេសមួយចំនួនទៀតនៅអាស៊ី។ តុនេះមានកំពូលឈើ មានធ្នើរដែកនិងជើង
ដែក ដោយមានភាពរឹងមាំនិងធន់។ លោកអ្នកអាចដាក់របស់ធ្ងន់ៗបានដោយពុំមាន
មាបារម្មណ៍។

កៅអី

តើលោកអ្នកចង់បានកៅអីប្រភេទទៅប្រើទេ? យើងនឹងមានលក់ក្នុងពេលឆាប់នេះហើយក្នុងស្រុក
ខ្មែរយើង។ កៅប្រភេទនេះលក់ដាច់ណាស់នៅប្រទេសជប៉ុន ជាពិសេសនៅក្នុងភោជនីដ្ឋាន គេនិយមប្រើណាស់ ។ ហាងយើងខ្ញុំក៏មានសេវាដឹកជញ្ជូនដល់កន្លែងដែរ។សូមអគុណ!

ការជួបជុំ

នៅក្នុងសង្គមយើងសព្វថ្ងៃ មានការជួបជុំផ្សេងៗ ដូចជា ការជួបជុំមិត្រភក្តិ ជួបជុំអ្នករួមការងារ
ក្រុមគ្រួសារ ជាដើម។ ការជួបបែបនេះ អាស្រ័យលើ ការរៀបចំរបស់សាមីខ្លួន
តែអ្វីដែលសំខាននោះគឺ ការជួបជុំក្រុមគ្រួសារ អ្នកណាក៏មិនចង់អោយ អោយមានការបែកបាក់
គ្រួសារដែរ។ ការនៅជុំគ្នាដោយមិនមានការឈ្លោះប្រកែកគ្នា និងមានភាពស្និទ្ធិស្នាលគ្នា
ជាហេតុនាំមកនៅសុភមង្គល រកអ្វីមកប្រៀបផ្ទឹមពុំបានឡើយ


2016年4月7日木曜日

ទោះបីជាក្នុងជីវភាពបែបណាក៏ដោយ សម័យកាលនេះ គឺទូរទស្សន៍យ៉ាងហោចណាស់មួយគ្រឿង
គ្រាន់មើលពត៌មាន និងនាទីកម្សានផ្សែងដែរ។ អ្វីដែលជួបការលំបាននោះគឺ បន្ទប់ចង្អៀត និង
ធ្វើអោយពិបាកក្នុងរៀបចំ តែចំពោះតុមួយនេះ មិនពិបាកក្នុងការរៀបចំនោះទេ វាថែមទាំងធ្វើអោយអ្នកងាយក្នុងការ រៀបចំទោះបន្ទប់តូចក៏ដោយ។


2016年4月6日水曜日

ប្រអប់ផ្ទុកហាកូហ្វាព

ប្រអប់ផ្ទុកហាកូហ្វាពមានលក្ខណៈរូបរាងដ៏ស្រស់ស្អាត លោកអ្នកនិងអស់
កង្វល់ជាមួយនិងការទុករបស់របរតូចៗទៀតហើយ។ ជាមួយនិងរបស់ប្រើ
ប្រាស់ដែលតូចៗវាអាចនិងរញ៉េរញៃដោយពិបាកទុកដាក់ លោកអ្នកអាច
ជ្រើសរើសបាននូវប្រអប់នេះ។ ប្រអប់នេះក៏មានអាចប្រើទុកដាក់របស់នៅ
ពីលើបានផងដែរ។

ឃ្លាំង

មនុស្សគ្រប់គ្នាតែងតែអោយតម្លៃលើពាក្យថា ឃ្លាំង ដោយសារតែវាជាកន្លែង ដែលទុកដាក់របស់គ្រប់បែបយ៉ាង ឃ្លាំងមាន ឃ្លាំងចំណេះដឹង ឃ្លាំងមាសប្រាក់ ឃ្លាំង ទំនិញ
ជាដើម ទាំងអស់សុទ្ធតែជារបស់មានតម្លៃទាំងអស់ ហើយមានតម្លៃរកអ្វីប្រៀបពុំបានគឺឃ្លាំង
ចំណេះដឹង មានបណ្ណាល័យ សាលារៀន ដែលជាថ្នាលបណ្តុុះពូជអ្នកប្រជា និងជាកន្លែង
រក្សាគ្រប់វចនរបស់អ្នកដែល បានរកឃើញរឿងរាវណាមួយ ហើយបានកត់ត្រាចងក្រងទុក
ចូររក្សាឃ្លាំងនេះទុកកុំអោយបាត់បង!

2016年4月5日火曜日

នាឡិកាប្លក់ឃីង

នាឡិកាដែលមានភាពទាន់សម័យនៅជប៉ុន និងបណ្ដាលប្រទេសនៅអាស៊ី
ក៏ពេញនិយមផងដែរ។ នាឡិកានេះមានពណ៌ខ្មៅ ជារចនាលាក់លេខ ប៉ុន្តែ
ងាយស្រួលមើលផងដែរ។ សាមសមទៅនិងភាពទាន់សម័យ និងធ្វើអោយ
គេហដ្ឋានរបស់អ្នកស្រស់ស្អាតថែមមួយកំរឹតទៀត។

ក្តីអស់សង្ឃឹម

ក្តីអស់សង្ឃឹម មិនមែនជាមធ្យោបាយដែលនាំអោយជិតប្រសើឡើយ។ តែបែជាធ្វើអោយ
រងនូវភាពឯកកោ និងមិនមានវីធីដោះស្រាយ សូម្បីតែអោយជីវិតរស់បាន។ នាពេលនេះ
មានរឿងរាវ និងភាពអស់សង្ឃឹមយ៉ាងច្រើន លើមនុស្សក្នុងប្រទេសទំនើប។ ដោយសារបញ្ហា
ការងារ អាជីវកម្ម ជាដើម។ ដើម្បីអោយមានសង្ឃឹមលុះត្រាតែអ្នកនោះ មានជំនឿចិត្តលើ
ខ្លួនឯង និងសាងភាពសប្បាយអោយខ្លួនឯង ។

2016年4月4日月曜日

ជើងម៉ាកូតតុន

សូមណែនាំនៅជើងម៉ាដែរមានភាពទន់ ស្រួល ជាជើងម៉ាកូតុន ដែលមានបីប្រ
ភេទ រូបរាងនិងគុណភាពតែមួយ។ ភាពសុខស្រួលនៃការប្រើប្រាស់វា អាចជួយ
អោយអ្នកបានអង្គុយយ៉ាងសុខស្រួល និងឈឺគូទ មិនឈឺចង្កេះទៀតផង។

ពាណិជ្ជកម្ម

រាល់ការធ្វើពាណិជ្ជកម្មមិនមែនសុទ្ធតែទទួលជោគជ័យគ្រប់គ្នានោះទេ។
តែងមានអ្នកជោគជ័យ និងបរាជ័យលើមុខជំនួញ រហូតដល់ក្លាយជាអ្នកមានកប់
ពពក និងក្លាយជាអ្នកក្ររកបាយហូបស្ទើរមិនបាន ឬដល់ថ្នាកសម្លាប់ខ្លួនក៏មានដែរ។
បញ្ហានេះ នៅគ្រប់ប្រទេសតែងជួបប្រទះ តែត្រូវយល់ថា បើជីវិតនៅមាន ត្រូវតែជំនះរាល់
បញ្ហាឧបសគ្គបែបនេះ និងស្វែងយល់ពីផលដែលធ្វើអោយអាជីវកម្មរបស់យើងរងសំពាធអា
ក្រក់នេះ បើបានដឹងហើយ ត្រូវកែតម្រូវយកធម្យោបាយដែលល្អ និងបង្រៀងអ្នកក្រោមអោយចេះ
ស្វែងយល់រាល់កិច្ចការ ព្រមទាំងគោរពតាមមុខនាទីដែលខ្លួនកំពុងតែគ្រប់គ្រង៕


2016年4月2日土曜日

កៅអីអៀមេសគ្មានបង្អែក​


ជើងម៉ាដែលបង្កើតឡើងជាមួយនិងជាស្នារដៃនៃការរចនាដ៏ស្រស់ស្អាត។
យើងមានពណ៌ភ្លឺដល់ទៅ 7ពណ៌ខុសៗគ្នា ហើយនិងជាជើងម៉ាដែលតឹងណែន។
វាអាចរក្សាទុកបាននៅក្រោមតុអាហារ រឺក៏តុការិយាល័យព្រោះជាកៅអីគ្មានបង្អែក។
ការរចនាដែលទាន់សម័យបែបនេះ ទើបធ្វើអោយលោកអ្នកងាយស្រួលដាក់ក្នុងបន្ទប់។
កៅអីនេះមានទំហំ ទទឹង 465 ជម្រៅ365 កម្ពស់ 490 (មម) ផ្ទៃកៅអីកម្ពស់ / 450 (មម) អាចផ្ទុកទំងន់ប្រហែល 120គម។

2016年4月1日金曜日

ពន្លឺវិជ្ជា

អ្នកប្រាជ្ញបានពោលថា គ្មានអ្វីភ្លឺជាងពន្លឺវិជ្ជា ។ មនុស្សគ្រប់រូបបើមានវិជ្ជាហើយ
ទោះទៅក្នុងទីណាក៏មិនវង្វេងឡើយ ចោរ ភ្លើងចេះ ជាដើមមិនអាបំផ្លាញវិជ្ជាបានឡើយ។
មានតែវិជ្ជានេះទេ ដែលអាចជួលតម្រូវតាមលេចក្តីត្រូវការរបស់មនុស្សបាន។
ដូចជាអំពូលនេះ បើអ្នករចនាមិនមានវិជ្ជាទេ​ តើអាចផលិតចេញបាន យ៉ាងស្រស់ស្អាតបែបនេះទេ៕