2015年8月1日土曜日

រីស

ការងាររវល់រកតែពេលដើរផ្សារទិញរបស់របរក៏មិនបានដែរ។
នៅក្នុងកន្លែងធ្វើការវិញតុដែលប្រើរាល់ថ្ងៃនោះ ថាធ្ងន់នោះធ្ងន់រកតែរំកិលចេញក៏សឹងមិនរួចទៅទៀត។
បើបានជារំកិលវិញគឺទាល់តែហៅគ្នាមកពីរបីនាក់ទើរំកិលវាបាន ពិតជាធ្វើអោយខ្ញុំស្មុញស្មាញណាស់។
រាល់ថ្ងៃខ្ញុំចង់បានតុមួយដែលស្រាលហើយ អាចប្តូរទីតាំងបានដោយងាយមិនបាច់ទៅហៅគេអោយមកជួយទេ ។
ក៏សាកស្រាវជ្រាវតាមទីផ្សារអនឡាញមើលស្រាប់តែឃើញតុរីសនេះតែម្តង
មិនបាច់ចាំយូរអី ខ្ញុំសម្រេចចិត្តកម្មងភ្លាមតែម្តង។
ខាងក្រោមតុនេះអាចដាក់កូនទូតូចៗ ដែលសម្រាប់ដាក់ឯកសារការងារដែលមានស្រាប់
ពិតជាធ្វើអោយខ្ញុំធូរចិត្តតែម្តង។


រាងវាក៏ខ្ពស់ស្អាត ហើយអាចទ្រទម្ងន់ខ្លួន និងកុំព្យូទ័របានទៀតផង។
សម័យនេះទៅហើយមិនចាំបាច់ទៅដើរផ្សារដូចពេលមុនទេ គ្រាន់ការទិញគ្រឿងសង្ហារឹមប៉ុណ្ណឹងនោះ។
ចង់បានគ្រាន់តែគ្រវាសម្រាមដៃ ក៏បានមកដោយងាយដែរ។
គិតទៅសម័យទំនើបអ្វីៗក៏ទំនើបដែរហ្ន៎!

0 件のコメント:

コメントを投稿