តើអ្នកដែលបានគិតពីពណ៌ ជាគូជាមួយសាឡុងអ្នកដែលប្រើសព្វថ្ងៃនេះទេ?
ពិតហើយពេលខ្លះអ្នកក៏មិនបានគិតចាប់អារម្មណ៍ពីរឿងនេះដែរ។
តែជាការពិតនេះ វាពិតជារឿងសំខាន់ណាស់ ព្រោះសាឡុងដែលអ្នកបានទាវយកមកប្រើនេះ
វាពិតជាថ្លៃ និងជារបស់សំខាន់សម្រាប់អ្នកណាស់។
អ្នកចូលសម្លឹងមើលលើពណ៌នៃសាឡុង និងតុដែលដាក់នៅខាងមុខវានេះមើលតើយល់យ៉ាងណាដែរ?
ពណ៌របស់វាទាំងពីរគឺមានភាពប្រដេញគ្នាទៅវិញទៅមក ហើយអ្នកប្រកដជាគិតថា
បន្ទប់នេះភ្លឺនិងទូលាយណាស់។ នេះវាបណ្តាលមកពីការរើសពណ៌ដែលត្រឹមត្រូវ
ទើបធ្វើអោយអ្នកមានអារម្មណ៍បែបនេះឡើង។ដូច្នេះមុនពេលអ្នក ទាវគ្រឿងសង្ហារឹមគួគិត
ថា តើវាពិតជាសាកសមជាមួយនឹងរបស់ដែលអ្នកកំពុងតែប្រើសព្វថ្ងៃនេះទេ។
រីឯណូសែលឡូនេះ គឺវាមានភាពងាយស្រួលច្រើនយ៉ាងណាស់។
ចុះចំណុចពិសេសរបស់វាមានអ្វីខ្លះ ?
ចំណុចរួមរបស់ដែលពិសេសជាគេនោះគឺ ជើងរបស់វាអាចបត់ចូលក្នុងបានពេលដែលអ្នកមិនចង់ប្រើ
ឬដើម្បីអោយបន្ទប់ទូលាយ។
ពេលអ្នកចង់យកមកប្រើវិញមិនបាច់តម្លើងម្តងទៀតឡើយ គ្រាន់តែបន្លាជើងវាវិញជាការស្រេច។

0 件のコメント:
コメントを投稿